ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់រួមគ្នាប្រព្រឹត្តិករណីឃាតកម្មដើម្បីប្លន់យកម៉ូតូនិងទូរសព្ទនៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷នគរបាលក្រុងបាត់ដំបងសហការជាមួយនគរបាលស្រុកសង្កែបំបែកសំណុំរឿងឃាតកម្មឃាត់ខ្លួនជនសង្ស័យបីនាក់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី០២បខែមេសា ឆ្នាំ ២០២៦នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្រប តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងដោយបានការសម្រប សម្រួលលើនីតិវិធីពីមាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តបាត់​ដំបង  ក្រោមបញ្ជាដឹកនាំរបស់លោកឧត្ត​មសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿ​ង គឹមសុង ស្នងការរងផែនការងារនគរ​បាលព្រហ្មទ័ណ្ឌ ដឹកនាំកម្លាំងក្នុងផែនរួមសហការជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេ​នី​យ៍ឯក ពេជ្រ សារ៉ែន អធិការនិងនគរបាលស្រុកសង្កែលោកវរ​សេនីយ៍ទោ យុត តុងហូ ជាអធិការស្រាវជ្រាវរហូតឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ក្នុងករណីឃាតកម្ម សម្លាប់ជនរងគ្រោះឈ្មោះ ប្រោញ គ្រិន ភេទ ប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលត្រូវបានប្រទះឃើញសពកាលពីថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៦ នៅក្នុងប្រឡាយក្រុមទី ៣៦ ភូមិចំការសំរោង ២ សង្កាត់ចំការសំ​រោង ក្រុងបាត់ដំបង។

ជនសង្ស័យទាំង០៣នាក់នោះគឺ៖១-ឈ្មោះសុវណ្ណ បញ្ញា ភេទស្រី អាយុ​២៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ,២- ឈ្មោះហ៊ាង បូរិទ្ធ ភេទប្រុស អាយុ​២៩ឆ្នាំមានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ និង៣-ឈ្មោះកុល ណុន ភេទប្រុស អាយុ​២៨ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។ 

តាមលទ្ធផលនៃការសាកសួររបស់ស​ម​ត្ថកិច្ចនគរបាលក្រុងបាត់ដំបង បាន​ឱ្យដឹងថា ឈ្មោះសុវណ្ណ បញ្ញា បានឆ្លើយថា ខ្លួននិង ហ៊ាង បូរឹទ្ធ បានរៀបគំរោងសម្លាប់ជនរង​គ្រោះយកទ្រព្យសម្បត្តិមានម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ឆ្នាំ២​០២៦ ពាក់ផ្លាកលេខបាត់ដំបង 1AZ​-​6458 និងទូរស័ព្ទដៃ រួចយកសពជនរងគ្រោះទៅចោលនៅប្រឡាយមួយកន្លែង។ក៏ប៉ុន្តែមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់រកឃើញវត្ថុតាង ដែលជាទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅ​ឡើយទេ ក្រៅតែពីម៉ូតូរបស់ជនសង័្ស​យចំនួន ២គ្រឿងនិងទូរស័ព្ទផង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកសាងសំណុំ រឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបា​ត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖