ខេត្តបាត់ដំបង÷កាលពីថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០២៦ ស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំង,អនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំកម្លាំងធ្វើការបង្រ្កាបករណីគ្រឿង ញៀនក្នុងមូលដ្ឋានភូមិបល័្លង្គ ឃុំធិបតី បានចំនួន០២ករណីផ្សេងគ្នាក្នុងនោះបានឃ-ាត់ខ្លួនមុខសញ្ញាចំនួន ០៦នាក់យកមកអនុវត្តទោសតាមផ្លូវច្បាប់ក្នុងនោះមាន៖
១-ឈ្មោះ រឿន រក្សា ហៅ សាល ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
២-ឈ្មោះ ម៉ៅ មុន្នី ហៅ មី ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ថាន់ ចាន់ប៊ុនថង ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅ ភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
៤-ឈ្មោះ ទុំ ចិត្រា ភេទប្រុស អាយុ ៣០ ឆ្នាំ ទីលំនៅ ភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
៥-ឈ្មោះ រើយ រ៉ានុត ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
៦-ឈ្មោះ វុទ្ធី ចាន់ថន ហៅ គួយ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
-វត្ថុតាង ចាប់យករួមមាន ៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន ០៥ថង់ សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ទុយោសម្រាប់ចូករំលែកថ្នាំញៀនចំនួន ០១
-ដែកកេះចំនួន០១
-កាំភ្លើងខ្យល់(កែឆ្នៃ) ចំនួន ០១ ដើម
-កាំបិតដាវចំនួន ០១ ដើម
-កូនថង់ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ត្រូវបានកសាងសំណុំចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច