ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះម៉ូតូលឿនទៅបុករថយន្តកុងតឺន័រចតលើចិញ្ចេីមផ្លូវបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ​ ក្រោយពេលជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រចតលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង១:២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៥ ខែមេសាឆ្នាំ ២០២៦ ស្ថិតនៅលើផ្លូវវេងស្រេងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ អេន ណា ភេទស្រី អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្ន រសនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបានបើកយកមកឈប់នៅលើចិញ្ចើមផ្លូវខណៈតៃកុងចុះទៅទិញអីហូបមួយភ្លែត ក្រោយមកស្រាប់តែគេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា scoopyពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1LC-9516 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណះពេលជិះមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកផ្ទប់ពីក្រោយកុងតឺន័រយ៉ាងពេញទំហឹងបណ្ដាលអោយនារីរងគ្រោះបាក់កស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗក្រោយមក រថយន្តកុងតឺន័រក៏បានបើករត់គេចចេញពីចំណុចកើតហេតុបាត់ស្រមោល។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធ៍សែនជ័យជាបណ្ដោះអាសន្នរួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯរថយន្តកុងតឺន័រសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវតាមឃាត់នៅពេលក្រោយដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖