ព័ត៌មានទាន់ហេតុការណ៍៖

ករណីមន្ត្រីនគរបាលបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់​ សមត្ថកិច្ចជំនាញកំណត់តម្រុយបានហេីយ​ និងឈានដល់ការចាប់ខ្លួនឆាប់ៗ

ចែករំលែក៖

ខេត្តកោះកុង៖​ ករណីបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង​ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ មកដលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦​ សមត្ថកិច្ចមិនទាន់ចាប់ជនសង្ស័យបាននៅឡេីយទេ។ ករណីនេះ​មានការអះអាងថា​ បង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ជាមន្ត្រីនគរបាលព្រំដែន ប្រើកាំភ្លើង AK បាញ់ចំនួន៤គ្រាប់ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់​ ១នាក់ និងស្លាប់១នាក់ កាលពីវេលាម៉ោង ៣:៣៥នាទី​ ដោយ សារផឹកស៊ីទាស់ពាក្យសំដីគ្នា។

ទាក់ទងនឹងករណីឃាតកម្មដ៏សាហាវនេះ​ ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ បានឱ្យដឹងថា​ សមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនជនសង្ស័យហេីយ​ដោយកម្លាំងសមត្ថកិច្ចមានតម្រុយហើយ នឹងចាប់ខ្លួនបានក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ឃាតកម្មនេះបង្កឡើងដោយជនសង្ស័យ ឈ្មោះ សាយ សាន្ត មន្ត្រីនគរបាលព្រំដែនមានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ប្រើកាំភ្លើង AK បាញ់ចំនួន៤គ្រាប់ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ ១នាក់ និងស្លាប់១នាក់ កាលពីវេលាម៉ោង ០៣:៣៥ នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះទាំងពីរមាន÷១.ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)និង២. ឈ្មោះ សុខ ដារ៉ា ភេទ ប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ស្លាប់នៅនឹងកន្លែង៕


ចែករំលែក៖