ភ្នំពេញ ៖ ពិធីបុណ្យឆេងម៉េង នៅតែសំខាន់ សម្រាប់ប្រជានជនខ្មែរកាត់សែស្រឡាយចិន។ សំខាន់ត្រង់ថា នៅតែមានការរំលេច និងចូលរួមប្រារព្ធពិធីបុណ្យនេះ។
បើតាម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានរៀបរាប់ កាលពីថ្ងៃទី៥ ខែមេសា ដែលជាថ្ងៃដ៏សំខាន់ នៃបុណ្យឆេងម៉េង នៅកម្ពុជា ថា «ប្រទេសចិន និងកម្ពុជា មានទំនៀមទម្លាប់ដូចគ្នាឬស្រដៀងគ្នាជាច្រើន។ ប្រទេសចិនមានពិធីបុណ្យឆេងម៉េង ហើយប្រទេសកម្ពុជាមានពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាជនប្រទេសទាំងពីរមានប្រពៃណីដ៏ផូរផង់គឺការនឹករលឹកដល់បុព្វបុរសនិងការរម្លឹកពីអតីតកាល ដែលនេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញអំពីភាពជិតស្និទ្ធនៃភូមិសាស្ត្រ ប្រជាជនមានទំនាក់ទំនងគ្នាទៅវិញទៅមក និងការផ្សារភ្ជាប់គ្នានៃសរសៃឈាមរវាងប្រជាជនចិននិងកម្ពុជា»។
លោក ប៉ាង រតនា មន្ត្រីស្រាវជ្រាវ នៃ វិទ្យាស្ថានសិក្សាចិន រាជបណ្ឌិត្យសភាកម្ពុជា ដែលបាននាំគ្រួសារ ទៅចូលរួមធ្វើពិធីបុណ្យឆេងម៉េង នៅស្រុកកំណើត ជាមួយ បងប្អូន បានប្រាប់ថា «…ជាការដឹងគុណបុព្វបុរស, ការជួបជុំគ្នា រីករាយសប្បាយជុំគ្នា ធ្វើឲ្យមេត្រីភាពនៃក្តីស្រលាញ់ កាន់តែជ្រាលជ្រៅ រវាងច្រើនគ្រួសារ…»៕
(ប្រភពរូបភាព៖ លោក ប៉ាង រតនា, ឯកឧត្តម Wang Wenbin )

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច