ស្កុតឡែនអាចចាកចេញពីអង់គ្លេស ទៅជាប្រទេសឯករាជ្យ ដោយសារតែពលរដ្ឋនៅក្នុងតំបន់នោះ ចង់ក្លាយជាសមាជិកអឺរ៉ុបដូចកាលពីមុន ក្រោយពេលអង់គ្លេសបានសម្រេចចាក់ចេញពីអឺរ៉ុបទៅហើយនោះ ។
លោកស្រី Nicola Sturgeon មេដឹកនាំស្កុតឡែនកាលពីថ្ងៃទី១៦ ខែតុលា បានប្រកាសថា តំបន់នេះ នឹងបោះឆ្នោត ប្រជាមតិជាលើកទីពីរនៅឆ្នាំ២០២០ ដើម្បីចាកចេញពីចក្រភពអង់គ្លេស ក្រោយពេលអង់គ្លេសចាកចេញពីអឺរ៉ុបនោះ ។
លោកស្រី Nicola Sturgeon បញ្ជាក់ទៀតថា ទស្សនរបស់ស្កុតឡែន គឺជាដៃគូដែលមានតម្លាភាពជាមួយអង្គគ្លេស និងអៀកឡង់ខាងជើង ប៉ុន្តែស្កុតឡែនចង់បន្តនៅក្នុងសហគមន៍អឺរ៉ុបដូចកាលពីមុន ។
ចាប់តាំងពីពលរដ្ឋអង់គ្លេសបោះឆ្នោតចាកចេញពីអឺរ៉ុប នៅក្នុងការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី១៥ ខែមិថុនា កន្លងមក រដ្ឋាភិបាលតំបន់ស្វ័យតស្កុតឡែន បានប្រកាសថា តំបន់នេះ នឹងបន្តរួមរស់ជាមួយអង់គ្លេស ។
កាលពីខែកញ្ញា ឆ្នាំ២០១៤ ស្កុតឡែនបានបោះឆ្នោតប្រជាមតិម្តងរួចមកហើយ ប៉ុន្តែមិនបានសម្រេច ដោយសារតែពលរដ្ឋស្កុតឡែនរហូតដល់ទៅ៥៥ភាគរយ ចង់ឲ្យបន្តនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស ៕ ម៉ែវ សាធី