ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវជាតិលេខ៤កំពុងរងការគំរាមកំហែងពីទឹកជំនន់ ខណៈក្រុងច្បារមន និងស្រុកសំរោងទង លិចផ្ទះប្រជាបលរដ្ឋច្រើនខ្នង

ចែករំលែក៖

ខេត្តកំពង់ស្ពឺះ ផ្លូវជាតិលេខ៤កំពុងតែរងការគំរាមកំហែងពីទឹកជំនន់បណ្តើរៗហើយ ខណៈដែលខាងមន្ទីរសាធារណការខេត្តកំពង់ស្ពឺព្រងើយកន្តើយមិនយកចិត្តទុកដាក់ទាល់តែសោះ ហើយផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងក្រុងច្បារមន និងស្រុកសំរោងទង ក៏ទឹកជន់លិចផងដែរ ។

ផ្លូវជាតិលេខ៤ ដែលទឹកហូរកាត់ដោយជំនន់ទឹកភ្លៀងនោះ នៅចន្លោះគីឡូម៉ែត្រលេខ៥១ ទៅ៥២ ស្ថិតនៅក្នុងភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បើតាមសម្តីរបស់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងលិចទឹកនោះបាននិយាយអោយដឹងថា រាល់ឆ្នាំទឹកមិនដែលលិចផ្លូវជាតិលេខ៤នេះទេ ទើបតែនៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះភ្លៀងចាប់ផ្តើមធ្លាក់តាំងពីម៉ោង៥ល្ងាច រហូតដល់ម៉ោង៩យប់ស្រាប់តែផ្ទះរបស់គាត់បានលិចទឹកត្រឹមចង្កេះ ហើយទឹកហូរកាត់ផ្លូវជាតិតែម្តង ធ្វើអោយប្រជាពលរដ្ឋក្នុងភូមិមានការភ៏យខ្លាច បារម្ភពីផលប៉ះពាល់ខូចខាតលំនៅឋាននិងស្រូវដែលជាស្បៀងអាហានោះ ហើយការជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែងមាននៅអមសងខាងផ្លូវជាតិលេខ៤ភូមិអូរវែង ភូមិត្រាច ស្ថិតនៅក្នុងឃុំកាហែង ស្រុកសំរោងទង និងភូមិស្វាយក្រវ៉ាន់ ភូមិដក់ពរ ក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីមានទឹកជន់ហូរកាត់ផ្លូវជាតិលេខ៤នោះផងដែលអាជ្ញាធរក៏បានផ្អាកការធ្វើចរាចរណ៍រយះពេល២ម៉ោងផងដែរ។

កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះក៏បានឃើញវត្តមានរបស់លោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺបានចុះទៅពិនិត្យទឹកហូរកាត់ផ្លូវលិចដោយសារទឹកភ្លៀងធ្លាក់បន្តបន្ទាប់គ្នា ហើយក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋថាគ្មានអ្នកចង់អោយកើតនោះទេនេះជាគ្រោះធម្មជាតិដោយសារតែមេឃភ្លៀងខ្លាំងនៅតាមតំបន់ភ្នំខាងលើទើបបង្កអោយមានទឹកជន់ឡើងបែបនេះ ហើយប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយត្ន័ ផ្ទះសម្បែង សត្វពាហះណះ ហើយអ្នកដែលមានកូនចៅតូចៗត្រូវកុំអោយលេងទឹកអាចមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗណាមួយ៕ សេនា សក្តិ

as-2 as as-1


ចែករំលែក៖