ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋឃាត់ខ្លួនជនសង្ស័យម្នាក់រកឃេីញសម្ភារ:កាច់កម៉ូតូមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចយកទៅសួរនាំបន្ទាប់ពីលួចចូលផ្ទះប្រជាពលរដ្ឋកាល​ពី​វេលា​៣និង២០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៩​ ខែ​មេសា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ដេីមគ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។ 

ជនសង្ស័យឈ្មោះហេង​ វិសាល​ ភេទប្រុសអាយុ៣២ឆ្នាំ​ មុខរបរមិនពិតប្រាកដ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនឃាត់ខ្លួនម្ចាស់ផ្ទះបាននិងកំពុងសម្រាន្តក្នុងផ្ទះស្រាប់តែលឺសម្លេង​ ឆ្ងល់ក៏ចេញមកមេីលឃេីញជនសង្ស័យម្នាក់​ ពេលនោះម្ចាស់ផ្ទះក៏សួរនាំតែជនសង្ស័យព្យាយាមរត់គេចខ្លួនទេីបដេញឃាត់បានភ្លាមៗ​ ។ 

បន្ទាប់មកក៏ឆែកឆេករកឃេីញសម្ភារៈកាច់សោ​ កម៉ូតូមួយចំនួននៅក្នុងខ្លួនជនសង្ស័យ។ 

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ឃាត់​យក​ទៅ​ប៉ុស្តិ៍​ដេីម្បី​ធ្វេី​ការ​សាក​សួរ​ និង​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖