ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជន​ជប៉ុនចំនួន​៣ម៉ឺន​នាក់ធ្វើមីទ្ទីង​នៅក្រុងតូក្យូ​ដើម្បី​ប្រឆាំង​តវ៉ា​រដ្ឋាភិបាល​លោកស្រី​ Sanae ​Takaichi ​ដែលបំផ្លាញ​រដ្ឋធម្មនុញ្ញសន្តិភាព​

ចែករំលែក៖

អន្តរជាតិ ៖ យប់ថ្ងៃទី៨​ខែមេសា ​ប្រជាជនជប៉ុន​ជាច្រើននាក់​បានធ្វើមីទ្ទីង​នៅមុខអគាររដ្ឋសភា​ដែល​ស្ថិត​នៅក្រុងតូក្យូ ​ដើម្បី​ប្រឆាំងតវ៉ា​នឹងនិន្នាការ​បំផ្លាញរដ្ឋធម្មនុញ្ញ​សន្តិភាព​ពីសំណាក់​រដ្ឋាភិបាល​លោកស្រី​ Sanae ​Takaichi ​​ដូចជា ​ការដាក់ពង្រាយ​​មីស៊ីល​រយៈ​ចម្ងាយឆ្ងាយ​និងប៉ុន​ប៉ង​លុបចោល​ការហាមឃាត់​ការនាំចេញ​អាវុធប្រល័យលោក​ជាដើម​។

ភាគីរៀបចំ​មីទ្ទីងបានថ្លែងថា ​មានមនុស្សប្រហែល​៣ម៉ឺននាក់បាន​ចូលរួមមីទ្ទីង​នៅយប់​ថ្ងៃដដែល​ ។ នៅកន្លែង​ធ្វើមីទ្ទីង ​អ្នកតវ៉ាបានកាន់​ពាក្យស្លោកដែល​សរសេរពាក្យ​ “ការពារ​មាត្រាទី៩នៃ​រដ្ឋធម្មនុញ្ញ”​ “គ្មានសង្គ្រាម”និង “​​លោកស្រី​ Sanae ​Takaichi ​ចុះ​ចេញពីអំណាច​ភ្លាម”ជាដើម​ ហើយ​ស្រែកពាក្យស្លោក ​“ប្រឆាំងនឹង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ”​និង ​“ប្រឆាំងសង្គ្រាម”​ជាដើម ​ដើម្បី​អំពាវនាវឱ្យ​គាំពាររដ្ឋធម្មនុញ្ញ​សន្តិភាព ។

តាមការផ្សាយ​ដំណឹងនៃកាសែត​《Tokyo ​Shimbun》 ជប៉ុន​ឱ្យដឹងថា​ ថ្ងៃដដែល ​នៅ​ទីតាំង​ជាង១៣០​កន្លែង​នៅ​ទូទាំងប្រទេស​ជប៉ុនក៏បាន​រៀបចំសកម្មភាព​តវ៉ាតាម​ដងវិថី​​ដែរ ​ដើម្បី​អំពាវនាវឱ្យ​គាំពារ​រដ្ឋធម្មនុញ្ញ​សន្តិភាព ៕

ប្រភព ៖ (CCFR)


ចែករំលែក៖