ព័ត៌មានទាន់ហេតុការណ៍៖

អកុសល​ម្លេះ..! បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូសណ្តោងរុឺម៉កបណ្តាលឲ្យដួលស្របពេលមានរថយន្តធន់ធំបើកលឿនមកកិនបន្ថែមស្លាប់មួយរំពេក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ​ ក្រោយពេលជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូសណ្ដោសរុឺបើកទិសដៅស្របគ្នាបណ្ដាលឲ្យដួល​ គាប់​ជួនមានរថយន្តធន់ធំបើកលឿនទិសដៅបញ្រ្ចាស់គ្នាមកកិនបុរសរងគ្រោះបន្ថែមហើយ​បើករត់គេចខ្លួនពីកន្លែងកើតហេតុទាំងរុឺម៉កនិងរថយន្ត។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកេីតឡើងកាលពីវេលាម៉ោង ៩:៤០នាទីយប់ ត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

  យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1AT-7417   ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏បានទាក់ដៃចង្កូតជាមួយនិងម៉ូតូសណ្តោងរុឺម៉កដែលបើកបរស្របទិសគ្នាបណ្តាលឲ្យដួល ស្របពេលមានរថយន្តធន់ធំមួយគ្រឿងមិនចាំស្លាកលេខ បើកមកបញ្ចាស់ទិសគ្នាក្នុងល្បឿនលឿនមកកិនបុរសរងគ្រោះបន្ថែមបណ្តាលឲ្យស្លាប់ភ្លាមៗហើយរថយន្តនិងម៉ូតូសណ្តោងរុឺម៉កបានបន្តល្បឿនបើករត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្ន។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯរថយន្តនិងរ៉ឺម៉ក់សមត្ថកិច្ចនិងធ្វើការស្រាវជ្រាវតាមរកនៅពេលក្រោយដើម្បីយកមកដោះស្រាយតាមរាតិវិធីច្បាប់៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖