ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្វាយព្រះសព្ទសាធុការពរជ័យ បវរមហាប្រសើរ ជូនចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងឆាប់បានសះស្បើយពីព្រះរោគាពាធ

ចែករំលែក៖

ភ្នំពេញ ៖ សហភាពអឺរ៉ុបប្រចាំកម្ពុជា សូមចូលរួមជាមួយប្រជារាស្ត្រខ្មែរក្នុងប្រទេស ក្នុងការថ្វាយព្រះសព្ទសាធុការពរជ័យ បវរមហាប្រសើរ ជូនចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងឆាប់បានសះស្បើយពីព្រះរោគាពាធ។

ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា រៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទាននូវព្រះពលានុភាពខ្លាំងក្លា និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដល់ព្រះអង្គ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប ក្នុងសេចក្តីសុខក្សេមក្សាន្ត និងសុភមង្គលជានិច្ចនិរន្តរ៍៕

ដោយ ៖ សិលា


ចែករំលែក៖