ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់បុរសម្នាក់ ខណៈដែលគំរាមកំហែង និងយកដុំថ្មគប់ទៅលើរថយន្តរបស់អ្នកដទៃ។
នគរបាលស្រុកសំរោងទងបានឱ្យដឹងថា កាលពីវេលាម៉ោង៧ និង១៩នាទីយប់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៦ មានឈ្មោះ ទ្រី គឹមហួ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិស្វាយតាវង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសែនដីទៅលើឈ្មោះ ដន សិលា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិជាមួយ ដើម្បីជួយអន្តរាគមន៍ និងរកយុត្តិធម៌ ។
នគរបាលស្រុកសំរោងទងបានបន្តឲ្យដឹងថា នៅក្នុងពាក្យបណ្ដឹងបុរសខាងលើ រៀបរាប់ថា នៅវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ រូបខ្លួន(ជនរងគ្រោះ)កំពុងតែអង្គុយនៅផ្ទះ ស្រាប់តែឈ្មោះ ដន សិលា បានដើរមកកាន់កាំបិតផ្គាក់ ហើយបានជេរប្រមាថ និង គំរាមកាប់សម្លាប់ មិនដឹងមូលហេតុ។ រួចក៏បានយកដុំថ្មគប់ទៅលើរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ កណ្តាល2A. 3732 ជាកម្មសិទ្ធិរបស់ឈ្មោះ រស់ តារាវឹង ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ចំទ្រុងមិនបណ្ដាលឱ្យខូចខាតនោះទេ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងបុរសខាងលើរួចមក នៅវេលាម៉ោង៨យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ កម្លាំងព្រហ្ម ទណ្ឌស្រុក សំរោងទងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនដី បានឃាត់ឈ្មោះ ដន សិលា មកសាកសួរ។ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាន់កាំបិតផ្គាក់គំរាមសម្លាប់ និងគប់រថយន្តខាងលើពិតប្រាកដមែនមែន ។ ក្រោយឃាត់ខ្លួននគរបាលបានធ្វើការដកហូតបាន វត្ថុតាងកាំបិតផ្គាក់០១ដើម ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ទៀតថា បច្ចុប្បន្ន ជនសង្ស័យរួមជាមួយនឹងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច