ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៩ និង១០នាទី នៅចំណុវផ្លូវលំស្ថិតនៅភូមិត្រពាំងខ្នារ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យបង្កដោយជនសង្ស័យមិនស្គាល់អតសញ្ញាណបានលួចយកម៉ូតូម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៦ ពាក់ផ្លាក់លេខ ភ្នំពេញ 1LH-3679។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានទាក់ទងជាមួយជនរងគ្រោះឈ្មោះ ខុម សារ៉ាឌី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំខាងលើ ដោយម៉ូតូខាងលើមានភ្ជាប់ប្រព័ន្ធ (GPS) ក៏បានតាមរក នឹងឆែកមើលឃើញនៅចំណុចភូមិថ្មី សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡោះ ប៊ុនលី ភេទ ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលជាអ្នកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ។
ក្រោយធ្វើសកម្មភាពរួច រូបគេបានយកម៉ូតូដែលលួចបានយកទៅលាក់ទុកនៅចំណុចផ្ទះរបស់ឈ្មោះ នឿន រិទ្ធ(ហៅម៉េន) ចំណែកផ្លាកលេខម៉ូតូ ឈ្មោះ នឿន រិទ្ធ ជាអ្នកដោះយកទៅ ប៉ុន្តែគេមិនដឹងថា យកទៅលាក់ទុកនៅឯណាទេ ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាង ម៉ូតូ១ គ្រឿងម៉ាលC125ពណ៌ខ្មៅ សេរីឆ្នាំ២០២៦ (ប្រគល់ជូនជនរងគ្រោះវិញ), ដែកកែច្នៃសម្រាប់កាច់កម៉ូតូ០៥ដើម, កូនសោរសម្រាប់ដោះខ្ចៅ០៤ដើម,រានម៉ូតូមុខ-ក្រោយចំនួន០២ ,កូនកាំបិតចុងស្រួច០១ដើម,ប្រដាប់កឹបផ្លាកលេខម៉ូតូ០១ដើម,កាតគ្រីម៉ូតូ០១សន្លឹក,ម៉ារវេនម៉ូតូ០១ ដើម,ឧបករណ៍កែច្នៃសម្រាប់ប្រើម្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច