ព័ត៌មានទាន់ហេតុការណ៍៖

Update:ឃាត់ខ្លួនជនបរទេសជាង៣០០នាក់ពាក់ព័ន្ធ Online Scams នៅក្នុងសណ្ឋាគារ Wyndham Grand Phnompenh Capital

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងសណ្ឋាគារ Wyndham Grand Phnompenh Capital

ដោយឃាត់ខ្លួនជនបរទេសជាប ៣០០នាក់។ ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។ សណ្ឋាគារ Wyndham Grand Phnompenh Capital ស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនបរទេសចំនួន ៣១១នាក់ មាន៥សញ្ជាតិ ក្នុងនោះមានជនជាតិ ចិនចំនួន ២៥៤នាក់ (ស្រី១៨) , ចិនតៃវ៉ាន់ចំនួន ១៨២នាក់ (ស្រី១៤) , ម៉ាឡេស៊ីចំនួន ៣០នាក់ (ស្រី០៣នាក់) , វៀតណាម ២៣នាក់ (ស្រី ០៩នាក់ ) និងជនជាតិឥណ្ឌាចំនួន ០២នាក់ (ស្រី ០១នាក់ ) ។ 

ចំណែកវត្ថុតាងដែលបម្រើឲ្យសកម្មភាព Online Scams មានដូចជា ៖ ទូរស័ព្ទដៃចំនួន ៦១៥គ្រឿង , Laptop ១៤០គ្រឿង , All in One ៣១គ្រឿង , Monitor  ៦គ្រឿង , CPU ៣គ្រឿង និងវត្ថុតាងមួយចំនួននទៀត៕ជ្រោយពេជ្រ


ចែករំលែក៖