ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាត្រង់ផ្លូវបំបែកជាបួនបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពួកពួកគេជិះម៉ូតូបុកគ្នាត្រង់ផ្លូវបំបែកជាបួ​ន​ ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១និង៤០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៣​ ខែ​មេសា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦៣​ កែង​ផ្លូវ​២៤២​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពព័ត៌​មានបានឲ្យដឹងថា​ មុនពេ់កេីតហេតុគេបានឃេីញម៉ូតូ HONDA CRF ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ ភ្នំពេញ​ 1MJ-1836 ធ្វេីដំណេីរតាមបណ្តោយផ្លូវផ្លូវ​២៤២​ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុជាផ្លូវបំបែកជាបួនក៏មានម៉ូតូ HONDA Beat ពាក់​ផ្លាក​លេខ​ កំពង់ធំ​ 1S-6057 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦៣​ ក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូBeat ស្លាប់ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់។ 

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​ម៉ូតូ​ទាំង​ពីរគ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ។ ចំណែក​ឯ​សព​ជន​រងគ្រោះ​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖