ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះ ឃាត់ខ្លួនក្រុមក្មេងទំនើង១២ នាក់ និងម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង ខុសបច្ចេកទេសចំនួន១១គ្រឿង

ចែករំលែក៖

ខេត្តក្រចេះ÷កម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំផ្ទាល់ដោយលោក ទេព ដារ៉ា មេបញ្ជាការកងរាជអាវុធ ហត្ថក្រុងក្រចេះ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ១២ នាក់ដែលបានប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីមាំង ខុសបច្ចេកទេស ហើយបើកបរក្នុងល្បឿនលឿននៅក្នុងទីប្រជុំជន ដែលធ្វើឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

ក្នុងការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៦ ជាថ្ងៃទី១នៃវិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិ ក្នុងនោះឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន ១២ នាក់ និងម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង ខុសបច្ចេកទេសចំនួន ១១គ្រឿង។ នេះតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ឡុង យឹង មេបញ្ជាការរងកងរាជវុធហត្ថខេត្តក្រចេះ។

លោក វរសេនីយ៍ឯក ឡុង យឹង បញ្ជាក់បន្ថែមថា ក្មេងទំនើងទាំងអស់ រួមទាំងម៉ូតូ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជហត្ថខេត្ត ដើម្បីធ្វើការអប់រំណែនាំ ដោយក្នុងការណែនាំនោះ ត្រូវឃាត់ខ្លួនមនុស្ស រយៈពេល ៤៨ ម៉ោងនិងរក្សាទុក ម៉ូតូ រយៈពេល ៣ខែ បានអនុញ្ញាតឲ្យយកទៅប្រើប្រាស់វិញ ៕


ចែករំលែក៖