អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី ១៥ ខែមេសា យន្តហោះដឹកជញ្ជូនគ្មានមនុស្សបើក HH-200 ប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម ដែលស្រាវជ្រាវនិងអភិវឌ្ឍដោយប្រទេសចិន បានបញ្ចប់ការសាកល្បងហោះហើរលើកដំបូងដោយជោគជ័យនៅតំបន់ Pucheng ខេត្ត Shaanxi។
សូមបញ្ជាក់ថា យន្តហោះ HH-200 ត្រូវបានអ្នកលេងអ៊ីនធឺណិតចិនដាក់ឈ្មោះជា”ឡានដឹកទំនិញដែលអាចហោះហើរបានដោយគ្មានមនុស្សបើក” វាអាចផ្ទុកទម្ងន់អតិបរមា ១,៥ តោន និងហោះហើរចម្ងាយអតិបរមា ២៣៦០ គីឡូម៉ែត្រ។ យន្តហោះនេះអាចហោះហើរដោយស្វ័យប្រវត្តិក្នុងដំណើរការទាំងមូល ព្រមនិងអាចហោះឡើង និងចុះចតលើផ្លូវរត់ខ្លីប្រវែង ៥០០ ម៉ែត្រ និងមានអាយុកាលប្រើប្រាស់ ៥ ម៉ឺនម៉ោង។
យន្តហោះ HH-200 នឹងដាក់ឱ្យប្រើប្រាស់ជាចម្បងសម្រាប់ការដឹកជញ្ជូនទំនិញនៅតាមតំបន់ព្រំដែន តំបន់ឆ្នេរសមុទ្ររបស់ប្រទេសចិន និងតំបន់ឆ្លងកាត់ព្រំដែន ក៏ដូចជាការដឹកជញ្ជូនទំនិញឆ្លងកោះអាស៊ីអាគ្នេយ៍ និងបណ្តាញដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់ប្រទេសដែលចូលរួមការកសាង “ខ្សែក្រវាត់ និងផ្លូវ”៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច