ខេត្តក្រចេះ៖ ករណីគ្រោះថ្នាក់ធម្មជាតិដ៏គួរឱ្យរន្ធត់មួយបានកើតឡើងក្រោមដំណក់ទឹកភ្លៀងកក់ខែ បន្ទាប់ពីមានភ្លៀងធ្លាក់ប្រហែល១ម៉ោង នៅស្រុកសំបូរ បណ្ដាល ឲ្យមានរន្ទះបាញ់ទៅលើមនុស្ស។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧:១៥ នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចវត្តវិហាធំសរសរ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈមនុស្សម្នាក់ទៀតរងរបួស។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលមានភ្លៀងធ្លាក់ និងផ្គររន្ទះខ្លាំង ជនរងគ្រោះបានស្ថិតនៅតំបន់ខាងលើ ស្រាប់តែរងគ្រោះដោយសាររន្ទះបាញ់ដោយមិនអាចគេចផុតបាន។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការពិនិត្យ និងចាត់វិធានការតាមនីតិវិធី ខណៈជនរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសក្នុងរដូវភ្លៀង ពេលមានផ្គររន្ទះ គួរជៀសវាងស្ថិតនៅទីធ្លាបើកចំហ ឬក្រោមដើមឈើធំៗ ដើម្បីបង្ការហានិភ័យអាចកើតមាន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច