ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនក្រុមក្មេងដែលជិះម៉ូតូមានបំពង់ស៊ីម៉ាំងឮៗ កែច្នៃខុសពីទ្រង់ទ្រាយដេីម មកធ្វើកិច្ចសន្យាអប់រំណែនាំ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួន និងធ្វើកិច្ចសន្យាអប់រំណែនាំ ក្រុមក្មេងដែលជិះម៉ូតូមានបំពង់ស៊ីម៉ាំងឮៗ កែច្នៃខុសពីទ្រង់ទ្រាយដេីម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មិនអោយមានតទៅទៀត។
សមត្ថកិច្ចនគរបាលបានឲ្យទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្វាយរៀង សមត្ថកិច្ចបាន ដាក់គោលដៅប្រចាំការគ្រប់កន្លែង ដើម្បីថែរក្សាការពារសុវត្ថិភាពរបស់បងប្អូនភ្ញៀវជាតិនិងអន្តរជាតិផងដែរ ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច