ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងរបស់ឥណ្ឌូណេស៊ីបានដឹកជញ្ជូនអ្នកដំណើរសរុបជាង ១៥ លាននាក់

ចែករំលែក៖

 អន្តរជាតិ ៖ គិត​ត្រឹម​ថ្ងៃទី ១៥ ខែមេសា  ​ផ្លូវដែក​ល្បឿនលឿន​​ហ្សាការតា​-បានឌុង​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ​ដែលជាផ្លូវ​ដែក​ល្បឿនលឿន​ដំបូងគេ​នៅ​​អាស៊ីអាគ្នេយ៍​ ​​បានដឹកជញ្ជូន​អ្នកដំណើរជាតិនិងអន្តរជាតិសរុប​​លើសពី​  ១៥ លាននាក់។ ​រយៈពេល​បីឆ្នាំកន្លះបន្ទាប់​ពី​ការដាក់​ឱ្យ​ដំណើរការជាផ្លូវការ  ​​គម្រោង​នេះ​បានដើរ​តួនាទី​​ជំរុញ​កាន់តែខ្លាំងឡើង​​ៗ​ក្នុង​ការ​បង្កើន​ការផ្លាស់ប្តូរ​អន្តរជាតិ​និង​បន្ថែម​​កម្លាំង​ចលករសម្រាប់​​​ទីផ្សារ​ទេសចរ​ក្នុងតំបន់​។​ 

          ​​ផ្លូវ​ដែក​​នេះ​​សហការ​​សាងសង់​ដោយ​ក្រុមហ៊ុន​​ចិន​និង​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​​ វាមានប្រវែងសរុប​  ​១៤២,៣ ​គីឡូម៉ែត្រ ​ ​ល្បឿន​ជា​អតិបរមា​ ៣៥០ ​គីឡូម៉ែត្រក្នុងមួយម៉ោង  ​បាន​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​រវាង​ក្រុង​​ហ្សាកាតា​រ​និង​ក្រុង​បានឌុង​ពី​ជាង ​៣​ ម៉ោង​​មកត្រឹមតែ ៤៦ នាទី​ប៉ុណ្ណោះ៕

ប្រភព ៖ (CCFR)


ចែករំលែក៖