ព័ត៌មានទាន់ហេតុការណ៍៖

លោកឧកញ៉ា ហួ សុជាតិ និងលោកស្រីស៊ូ ដាវី, លោកឧកញ៉ា ម៉ិល សារឿន និងលោកស្រី មាស ណារី, លោក គូច ណាវ នាយកប្រតិបត្តិមជ្ឈបណ្ឌលនាឡិការស្វីស និងជប៉ុន​ ផ្តើមអង្គកឋិនទានដង្ហែចូលវេរប្រគេនព្រះសង្ឃគង់នៅវត្តកល្យព្រឹក្ស ព្រមទាំងចែកអំណោយជាច្រើនដល់តាជី ដូនជី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកឧកញ៉ា ហួ សុជាតិ លោកស្រី ស៊ូ ដាវី, លោកឧកញ៉ា ម៉ិល សារឿន នាយកក្រុមហ៊ុនសារឿនរតនៈ និងលោកស្រី មាស ណារី, លោក គូច ណាវ នាយកប្រតិបត្តិមជ្ឈបណ្ឌលនាឡិការស្វីស និងជប៉ុន ព្រមទាំងពុទ្ធបរិស័ទពីរាជធានីភ្នំពេញ មានសេចក្តីជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងចូលរួមអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា មូលមតិគ្នាជាឯកច្ឆ័ន ដង្ហែអង្គកឋិតទាន ដើម្បីវេប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តកល្យព្រឹក្ស ហៅជង្រុក ស្ថិតក្នុងភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសីខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ។

លោកឧកញ៉ា ម៉ិល សារឿន មានប្រសាសន៍ថា អង្គកឋិនទាននេះ បានរៀចំធ្វើនៅគេហឋានរបស់លោក ឧកញ៉ា ហួ សុជាតិ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ដោយបានថ្វាយក្រុងពាលី និងបទនមស្សការព្រះរតនត្រ័យ ចំរើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ស្ថិតនៅក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ លុះព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានដង្ហែអង្គកឋិនទាន ចូលវត្តកល្យព្រឹក្សហៅជង្រុកដើម្បីវេប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តខាងលើ ដោយប្រមូលបច្ច័យបានចំនួន១៨លានរៀល និងប្រាក់ដុល្លារចំនួន២,២៣០ដុល្លារ ទុកសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត ។

ជាមួយគ្នានោះ លោក ឧកញ៉ា ហួ សុជាតិ មានប្រសាសន៍ថា ការធ្វើបុណ្យត្រូវផ្សាភ្ជាប់ជាមួយការធ្វើទាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជួយសម្រួលទុកលំបាក់ខ្លះរបស់បងប្អូនប្រជាពលរដ្ឋ ។

លោកឧកញ៉ាបន្តទៀតថា សម្រាប់ការចែកទាននេះ មានសម្លៀកបំពាក់សរុបចំនួន២៤០០ឈុត និងសម្ភារសិក្សចំនួន៥០០ឈុត ក្នុងនោះ ប្រជាពលរដ្ឋ និងតាជីយាយជី ទទួលបានសម្លៀកបំពាក់ម្នាក់១ឈុត និងថវិកាចំនួន១ម៉ឺនរៀល ។ លោកគ្រូ អ្នកគ្រូទទួលបានសម្លៀកបំពាក់ម្នាក់៣ឈុត ថវិកាចំនួន១ម៉ឺនរៀល ប្រជាការពារ ទទួលបានសម្លៀកបំពាក់ម្នាក់១កញ្ចប់ធំ និង សិស្សានុសិស្សទទួលបានសម្ភារសិក្សាម្នាក់១ឈុត សម្លៀកបំពាក់១ឈុត និងថវិកាចំនួន២ពាន់រៀលផងដែរ ៕ សុភា

ae-1

ae-3

ae ae-2

ae-4

 


ចែករំលែក៖