ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត៣កក់រថយន្តគៀបជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៣កង់បានរងការខូចខាត ដោយសារតែរថយន្តហាយឡែនឌ័រមួយគ្រឿង បើកក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងគៀបជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AI ៩៧៦៣ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តគៀបជាប់ទៅមុខលែងរួច ។
ដោយឡែកម្ចាស់រថយន្តបើកទ្វារចុះគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងសហការជាមួយជំនាញចរាចរណ៍ស្ទូចរថយន្តទៅរក្សារទុក្ខនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖