ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋច្រើនគ្រួសាររស់នៅក្នុងភូមិចំណោតរាម ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងប្រឈមនឹងការភ័យខ្លាច ព្រោះតែមានជនប្រដាប់អាវុធចូលទៅគំរាមកំហែង ។ ហេតុការណ៍គំរាមកំហែងបានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដោយមានជនប្រដាប់អាវុធប្រមាណ១០នាក់ ប្រដាប់ដោយកាំភ្លើងខ្លីចូលទៅគំរាមប្រជាពលរដ្ឋ ដែលជាអ្នកស៊ីឈ្នួលចាំដីឲ្យគេ ហើយបង្ខំឲ្យរុះរើផ្ទះសម្បែង ។ ជនប្រដាប់អាវុធទាំងនោះបានបំផ្លិចបំផ្លាញសម្ភារក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ដោយចោទថា ប្រជាពលរដ្ឋរស់នៅលើដីរបស់ពួកគេ ។
ក្រុមគ្រូសារជនរងគ្រោះ ស៊ីឈ្នូលចាំដីឲ្យគេខាងលើ បានប្រាប់ឲ្យដឹងថាក្រុមជនប្រដាប់ អាវុធដែលចូលមកធ្វើការគំរាមកំហែង បង្ខំឲ្យពួកគាត់រុះរើផ្ទះសម្បែងចាកចេញ នឹងធ្វើការ វាយ កម្ទេច សម្ភារៈ ប្រើប្រាស់ក្នុង ផ្ទះនោះ មានម្នាក់ បានធ្វើការអះអាងថា គេឈ្មោះ ប៉ិច គឹម ឃុន ជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល បានដឹកនាំក្រុមអង្គរក្ស័របស់ខ្លូន មកធ្វើការ គំរាម ហែង លើ ពួកគាត់ ដែលជាអ្នកស៊ីឈ្នូលចាំដីឲ្យគេឆៅៗតែម្តង នឹងមិនបាននិយាយហេតុ ផងអ្វីទាំងអស់។ .
ក្រុមគ្រូសារជនរងគ្រោះ បានបញ្ជាក់ថាដី ខាង លើនេះ ជាដីកម្មសិទ្ធិរបស់ ឈ្មោះ អ៊ួង សន ដែលមានបញ្ជាក់ ទទូលស្គាល់ដោយអាជ្ញាធរដែនដីត្រឹម ត្រូវ តាម ផ្លូវច្បាប់ តាំងពីឆ្នាំ២០០៧ មកម្ល៉េះ មិនមែនជាដីដែលទើបកាន់កាប់ថ្មីៗនោះទេ ហើយ សំរាប់ ក្រុមគ្រូសារ លោក (អ្នក ចាំ ដី)មុននឹងសម្រេចចិត្តមកចាំដីឲ្យលោក អ៊ួង សន គឺសុទ្ធតែ បាន ពិនិត្យច្បាប់លាស់ផងដែរពី ផ្លូវ ច្បាប់នឹងមានកិច្ចសន្យាត្រឹមត្រូវ ដូចនេះ អ្វីដែលលោក ប៉ិច គឹម ឃុន នាំក្រុមប្រដាប់អាវុធ មក ធ្វើការគំរាមកំហែងពួកគាត់ នឹងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ទាំងកំរោលបួនជ្រុង បែបនេះ វាជា អំពើ រំលោភបំពានលើសិទ្ធិសេរីភាព របស់គាត់ទាំង ស្រុង ហើយៗបញ្ហានេះ បើ លោក ប៉ិច គឹម ឃុន គិតថា ដីនេះគាត់មានកម្មសិទ្ធិស្របច្បាប់ គួរណាស់គាត់ ធ្វើការតាមផ្លូវច្បាប់ ជាមួយនឹង លោក អ៊ួង សន ដែលជាម្ចាស់ដី នោះទៅអ្វីៗ ក៏ អាច ដោះស្រាយបានដែរ ។
ដោយឡែក លោកអ៊ួង សន ដែលជាម្ចាស់ដី នោះ ក៏បានបញ្ជាក់ផងដែរថា ដីទំនាស់ដែល ប៉ិច គឹម ឃុនយកកំលាំងប្រដាប់មកគំរាមកំហែងអ្នកយាមដីនោះ គឺជាដីរបស់លោក ពិតប្រាកដ ព្រោះលោក បានទិញ តាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយបានលក់ដីមួយកន្លែងនេះដែលមានទំហំជាង៨ហិចតាទៅអោយម្ចាស់ផ្សេង ដោយមានឯកសារត្រឹមត្រូវ មានការទទួលស្គាល់ពីអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់។
បើទោះបីជាមានការអះអាងបែបណាក៏ដោយ ប៉ិច គឹម ឃុន បានធ្វើការច្រានចោលនូវអ្វីដែលក្រុមប្រជាពលរដ្ឋ និង លោកអ៊ួង សនបានអះអាង ដោយចោទថា ភាគីប្រជាពលរដ្ឋ និង លោកអ៊ួង សន កំពុងរំលោភច្បាប់ទាំងស្រុង ព្រោះដីលោក បានគ្រប់គ្រងជាង៩ឆ្នាំមកហើយ ដោយមានឯកសារត្រឹមត្រូវ មានការទទួលស្គាល់ពីអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ដូចគ្នា ដូចនេះ លោក នឹងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ។
ទង្វើរបស់ជនប្រដាប់អាវុធទាំងនេះហាក់ដូចជាមិនខ្លាចច្បាប់ប្រទេសនោះឡើយ ។ ក្រុមគ្រួសារជនរងគ្រោះរំពឹងថា អាជ្ញាធរស្រុក ខេត្ត មិនបណ្តោយឲ្យក្រុមប្រដាប់អាវុធទាំងនេះមកធ្វើសកម្មភាពបំពានច្បាប់យ៉ាងដូច្នេះទៀតឡើយ ៕ ឆ្លាម សមុទ្រ