ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងលួចដឹកឈើប្រណីតខុសច្បាប់១គ្រឿងត្រូវនគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាបបាននៅស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគីរី៖ រថយន្តសាំយ៉ុងលួចដឹកឈើប្រណីតខុសច្បាប់១គ្រឿង យកទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ចខេត្តធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។

លោកវរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាលយ័នគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ចខេត្តបានប្រាប់ឲ្យដឹងថាដែលឈានដល់ការបង្ក្រាបរថយន្តសាំយ៉ុងលួចដឹកឈើប្រណិតខាងលើនេះបានដោយសារមានការរាយការណ៍ពីកម្លាំងសម្ងាត់ថា រថយន្តខាងលើលួចដឹកឈើប្រណិតខុសច្បាប់លោកក៏បានដឹកនាំកម្លាំងចុះបង្ក្រាបភ្លាមៗដោយមានបទបញ្ជាពីលោកស្នងការស្នងការរងឲ្យធ្វើការបង្ក្រាបយ៉ាងដាច់ខាតរាល់ការធ្វើចរាចរដឹកឈើខុសច្បាប់។

ហើយខណះនោះដែរ លោកក៏ធ្វើការរឹបអូសយករថយន្តនិងឈើមករក្សាទុកនៅស្នងការដ្ធាននគរបាលខេត្តជាបណ្តោះអាសន្នដើម្បីធ្វើកំណត់ហេតុបញ្ជូនមកឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនិតិវិធី។

លោកវរសេនីយ៍ឯក នូវ ដារ៉ា បានបន្តទៀតថា រថយន្តលួចដឹកឈើប្រណិតខុសច្បាប់ខាងលើនេះម៉ាកសាំយ៉ុងពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2A.8470 ផ្ទុកឈើប្រណិតប្រភេទធ្នង់មានចំនួន៣១ដុំបានធ្វើចរាចរដឹកឈើខុសច្បាប់នៅចំណុចភូមិ-ឃុំខាងលើ ក៏ត្រូវកម្លាំងលោកធ្វើការបង្ក្រាបតែម្តង ហើយអ្នកបើកបររថយន្ត ឃើញសភាពមិនស្រួល ក៏ចុះបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន រថយន្តនិងឈើត្រូវបានប្រគល់ទៅឲ្យខណ្ឌរដ្ធបាលព្រៃឈើ ចាត់ការបន្តនៅល្ងាចថ្ងៃទី១៧ ខែតុលា ហើយជំនាញបានរាប់និងវាស់វែងទៅឃើញថា ចំនួនឈើពិតប្រាកដមានចំនួន៣១ដុំ ប្រភេទឈើធ្នង់ ស្មើនឹង០ ៣១៩ម៉ែត្រគូប ចំណែកម្ចាស់រថយន្តសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវទៅតាមនីតិវិធីដើម្បីឲ្យចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕ វុទ្ធឦសាន

aes-3 aes aes-1 aes-2


ចែករំលែក៖