ខេត្តកំពង់ស្ពឺៈ យុវជនឈាមរាវម្នាក់ដែលបានប្រព្រឹត្តអំពើហិង្សាលើអ្នកដទៃ ឲ្យរងរបួសហើយរត់គេចខ្លួនមកសម្ងំនៅខេត្យកំពង់ស្ពឺ ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមអំណាចដីកាតុលាការខេត្តប៉ៃលិន ឲ្យទៅទទួលទោសដែលខ្លួនបានប្រព្រឹត្ត ។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល ដោយកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ទុំក្រាំង ។
សមត្ថកិច្ចឲ្យដឹងថា មុខសញ្ញាខាងលើឈ្មោះរឹក សាង ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតភូមិខ្វាវ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។ ការឃាត់ខ្លួនធ្វើឡើងនៅចំណុចភូមិតាសាល ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកពង់ស្ពឺ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៣ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ របស់ឈ្មោះរ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តប៉ៃលិន ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤ ៕ សេនាស័ក្តិ