ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់គរប្រកាច់សន្លប់បញ្ជូនទៅសង្រ្គោះដល់មន្ទីរពេទ្យស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីវ័យម្នាក់ អង្គុយសុខៗ ស្រាប់តែ ខ្យល់គរសន្លប់ស្តុកស្តឹងហើយ ត្រូវបានប្រជាពលរដ្ឋដែលនៅជិតខាងហៅរថយន្តសង្គ្រោះដឹកទៅបន្ទីរពេទ្យ តែអកុសល ជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅ កន្លែងពុះដីឡូត៍លក់មួយកន្លែង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះមាន ឈ្មោះ កាវ ពៅ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មករ ប្រចាំលក់ដីឡូត៍ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ់ចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ជនរងគ្រោះ បានស្លាប់ ខណៈដែលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ។

តាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ អង្គុយចាំលក់ដីឡូត៍ ខណៈកំពុងអង្គុយសុខៗ ស្រាប់តែមានអាការមិនស្រួលខ្លួន ទន់ដៃ ទន់ជើង ថប់ដង្ហើមធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅមន្ទីរពេទ្យ តែដោយអកុសល ជនរងគ្រោះក៏បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ។

ដោយសារ មិនអស់ចិត្ត ដូចជានៅថ្មីៗពេក ត្រូវបានពលរដ្ឋ និងសាច់ញាតិជម្រុញឲ្យក្រុមគ្រូពេទ្យជួយពិនិត្យឡើងវិញ តែយ៉ាងណាក៏ដោយ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ នៅមន្ទីរពេទ្យរុស្សី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ និងធ្វើកោសល្យវិច័យ្យ ទើបដឹកថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរគាំងបេះដូងស្លាប់ រួចប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖