ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងកែឆ្នៃស្នោមួយកន្លែងយ៉ាងសន្ធោសន្ធៅនិងបន្តឆេះរាលដាលទៅលើបន្ទប់ជួល២បន្ទប់ទៀតនៅក្បែគ្នា រួមទាំងសម្ភាះក្នុងនោះមួយចំនួនធំ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ ដែរបានកេីតឡេីងកាលពីវេលាម៉ោង៩:៥០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិ លេខ៦អា សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមការប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយពួកគាត់បានឮស្នូរសំឡេងផ្ទុះលាន់ឮយ៉ាងខ្លាំងចេញពីឃ្លាំងកែឆ្នៃស្នោខាងលើរួចបង្កទៅជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបន្តឆេះរាលដាលទៅលើផ្ទះជួលក្បែនោះ២បន្ទប់ទៀត ភ្លាមនោះដែរពួកគាត់និងកម្មកជាច្រើនបាននាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទប់ស្កាត់ជាបណ្ដោះអាសន្នរួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បន្ទាន់
ក្រោយខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគបាល រាជធានីភ្នំពេញ ទួទួលបាននៅដំណឹងខាងលើរួចក៏បញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។
ន្ទាប់ពីកម្លាំងជំនាញទៅដល់ប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យខាងលើចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ ថ្ងៃដដែល ចំពោះករណីអគ្គិភ័យខាងលើនេះមិនបណ្តាលឲ្យមាននាក់រងរបួសនោះទេពោលគឺខូចខាតតែឃ្លាំងនិងសម្ភារះមួយចំនួនធំនិងរាលដាលទៅលើផ្ទះ២បន្ទប់រួមមានសម្ភារះមួយចនួន។ ដោយឡែកមូលហេតុ នៃការឆេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាបន្ត៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច