ខេត្តកំពង់ស្ពឺ៖ វេលាម៉ោង ៧:១៥នាទីព្រឹកថ្ងៃទី២១ខែ មេសា ឆ្នាំ២០២៦កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានសហការស្រាវជ្រាវតាមបណ្តាញសង្គមហ្វេសប៊ុក ឃើញមានគណនីយឈ្មោះ LI PU បានបង្ហោះវីដេអូសកម្មភាពជិះម៉ូតូបង្ហោះដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្រោយពិនិត្យស្គាល់ទីតាំង កម្លាំងជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍ស្រង់ ឃាត់ក្រុមក្មេងទំនើងចំនួន ៣ នាក់រួមមាន៖ ១.ឈ្មោះកេង វត្ថា (ហៅវ័ន) ភេទ ប្រុស អាយុ ១៨ ឆ្នាំនៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកលើកម៉ូតូបង្ហោះ និងជាម្ចាស់ហ្វេសបុកឈ្មោះ Li Pu,២.ឈ្មោះ យិន វាសនា (ហៅថាត់) ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកអង្គុយកណ្ដាល និង ៣. ឈ្មោះ នៅ សុម៉ាធីណា (ហៅធ្មេញ) នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកជិះម៉ូតូឌុប អ្នកថតម៉ូតូជិះធ្វើសកម្មភាព ម៉ាកហុងដាឌ្រីមសង់១២៥ សេរីឆ្នាំ ២០២៥ ពណ៌ខ្មៅគ្មានស្លាកលេខ។
ក្រៅពីបក្សពួកទាំងបីនាក់ខាងលើពួកគេក៏មានសមាជិកពីរនាក់ទៀតដែលកំពុងរត់គេច។ បក្ខពួកចំនួន២នាក់ដែលរត់គេចខ្លួន,១ .ឈ្មោះយុទ្ធ ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (អ្នកថត) ២.ឈ្មោះនឹក ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកអង្គុយក្រោយ។
ក្មេងទំនើងទាំង ០៣នាក់ខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកគោងពិសីសួរនាំបន្តនិតិវិធីដោយ,- កោសក់ពុះជើងក្អែក ធ្វើពលកម្មតាមដងផ្លូវ – អប់រំធ្វើកិច្ចសន្យាប្រគល់ជូនឪពុកម្តាយយកទៅអប់រំបន្តនិងរក្សាវត្ថុតាងម៉ូតូទុករយ:ពេល៩០ថ្ងៃ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច