ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិន៤នាក់ ដកហូតបានកាំភ្លើងខ្លី១ដើម និងគ្រឿងញៀនមួយចំនួន

ចែករំលែក៖

ខេត្តព្រះសីហនុ÷កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ (PM)បានបើកប្រតិបត្តិការស្រាវជ្រាវ ឈានទៅដល់ការចាប់ខ្លួនជនជាតិចិនបាន៤នាក់ ដោយដក ហូតបានកាំភ្លើងខ្លី ១ដើម រួមនឹងគ្រឿងញៀនមួយចំនួន ព្រមទាំងសម្ភារផ្សេងៗ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស,លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍បញ្ជាការដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅវេលាម៉ោ១០:០០នាទី ថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦ មានករណី ជនជាតិចិនសៀតអាវុធខ្លីនៅចង្កេះ នៅចំណុចទល់មុខក្លឹបកំសាន្ត ភពដ៏អស្ចារ្យ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយទទួលព័ត៌មានភ្លាម កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ ទោ សួ ស៊ន ប្រធានមន្ទីរ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ LI FANG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ ។

ក្នុងប្រតិបត្តិការនេះ ដកហូតវត្ថុតាងអាវុធខ្លី ចំនួន ០១ដើម ម៉ាក COLT DERENDER SERIES90 លេខK4YKYH2YS01-2400596,បង់ ចំនួន ០១,គ្រាប់ ចំនួន ០៤គ្រាប់ ។

ដោយឡែកនៅវេលាម៉ោង១២:០០នាទី កម្លាំងជំនាញ ចុះទៅចំណុចសណ្ឋាគារ ម៉ីហាវវ៉ាងហ៊្វូ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានបន្តឃាត់ខ្លួនជនសង្ស័យ ០២នាក់បន្ថែមទៀត រួមមាន ឈ្មោះ HU GUOFENG ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន មុខ របរទេសចរណ៍ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-មខេត្តព្រះសីហនុ និង ឈ្មោះ ZHANG ZHIFANG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងប្រតិបត្តិការនេះ ដកហូតវត្ថុតាង រួមមាន៖ ទូរសព្ទដៃ ០៣គ្រឿង, នាឡិកាដៃ ០១គ្រឿង, លិខិតឆ្លងដែន ០១ ច្បាប់,កាតបន្ទប់ ០៣សន្លឹក, អត្តសញ្ញាបណ្ណសញ្ជាតិចិន ០១សន្លឹក និងប្រាក់ ៧០០$ (ប្រាំពីររយដុល្លារអាមេរិក) ។

នៅវេលាម៉ោង១៣:០០នាទី កម្លាំងជំនាញ បន្តចុះទៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ បានបន្តឃាត់ខ្លួនជនសង្ស័យ ០១នាក់បន្ថែមទៀត ឈ្មោះ YANG YANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់ នៅភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ទូរសព្ទដៃចំនួន ០៤ គ្រឿង, លិខិតឆ្លងដែន១ច្បាប់,បណ្ណបើកបរសាធារណៈរដ្ឋប្រជាមានិតចិន ០២សន្លឹក, បណ្ណបើកបរព្រះរាជា ណាចក្រកម្ពុជា ០១សន្លឹក, អត្តសញ្ញាណបណ្ណសញ្ជាតិចិន ០១សន្លឹក, បណ្ណចេញចូលហុងកុង ០១សន្លឹក, សៀវភៅការងារជនបរទេស  ០៣សន្លឹក, កាតផ្សេងៗ ០៧សន្លឹក, ថ្នាំញៀនមួយចំនួន រួមទាំងជ្រុញ០១, វែក ០១ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ កំពុងបន្តនីតិវិធី ចាត់វិធានការតាមផ្លូវច្បាប់ ៕


ចែករំលែក៖