ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ! ខ្សែបម្រើ Cesc Fabregas មានកូនប្រុសហើយ

ចែករំលែក៖

ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Cesc Fabregas របស់ក្លិបតោខៀវ Chelsea បាន ប្រកាសប្រាប់ពិភពលោកថា គាត់មានកូន ប្រុសហើយ ។

កីឡាករវ័យ២៩ឆ្នាំរូបនេះបានប្រកាសដំណឹងល្អនេះនៅក្រោយពេលក្រុមតោ ខៀវយកឈ្នះលើក្រុម Leicester City ដោយលទ្ធផល 3-0 ។

Cesc Fabregas និងគូស្នេហ៍ Daniella Semaan មានកូនស្រី២នាក់ទៅហើយគឺ Lia អាយុ៣ឆ្នាំ និងCapri មានវ័យទើបតែ ១ឆ្នាំ ។ ពេលនេះនាង Daniella Semaan មានផ្ទៃពោះកូនប្រុសមួយទៀត ។

កីឡាករ Fabregasបានបង្ហាញរូបភាពនិងនិយាយនៅក្នុងបណ្តាញសង្គម Instagram ថា “កូនប្រុសម្នាក់ទៀតកំពុងតែធ្វើ ដំណើរមកហើយ ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់សង្ឃឹមថាអ្នកទាំងអស់គ្នាក៏មាន អារម្មណ៍ដូចខ្ញុំដែរ” ៕ ដេវីត

ase


ចែករំលែក៖