ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ទាំងអង្គុយសង្ស័យខ្យល់គរបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍មួយបង្កការភ្ញាក់ផ្អើលបន្ទាប់ពី បុរសវិកលចរឹកម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអង្គុយស្លាប់ នៅតាមចិញ្ចើមផ្លូវ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅច្រកចូលផ្ទះប្រជាពលរដ្ឋ ជាប់ ហាងលក់ស៊ុបកូនភ្លោះ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាកសពមិនត្រូវស្គាល់អត្តសញ្ញាណឡើយ ភេទប្រុស អាយុជាង៥០ឆ្នាំ ជាមនុស្សវិកលចរឹក តាមដៃសងខាង និងស្មា មានចាក់សាក់ ។

តាមប្រភាពពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេប្រទះឃើញ ដើរតាមបណ្តោយផ្លូវវេងស្រេង ពីកើតមកលិច កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ដើរបណ្តើរ និយាយបណ្តើរ ច្រៀងបណ្តើរ រហូតមកដល់ចំណុចខាងលើ បានចូលទៅអង្គុយលើស្មៅ ច្រកចូលផ្ទះប្រជាពលរដ្ឋ ជាប់ហាងស៊ុបកូនភ្លោះ ឃើញនិយាផង បញ្ចេញកាយវិការផង តែពុំមានអ្នកណា រវល់ ឬចាប់អារម្មណ៍ឡើយ ដោយគិតថាជាមនុស្សស្រវឹងលុះរហូតដល់វេលារសៀលថ្ងៃដដែលនេះ ស្រាប់តែ ប្រទះឃើញអង្គុយស្លាប់ទៅវិញទើបបង្កឲ្យប្រជាពលរដ្ឋ និងរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យមើលជាក់ស្តែង ។
សាកសពបុរសវិកលចរឹក ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យនិងកោសល្យវិច័យ សន្និដ្ឋានស្លាប់ដោយសារគាំងបេះដូង ហើយទំនាក់ទំនងសហការជាមួយ អាជ្ញាធរ ដឹកយកទៅវត្ត ជួយធ្វើបុណ្យទៅតាមប្រពៃណី និងបន្តស្រាវជ្រាវរកសាច់ញាតិ។

គួរបញ្ជាក់ សម្រាប់ថ្ងៃទី១៨ ខែតុលានេះ ក្នុងខណ្ឌពោធិ៍សែនជ័យ កើតមានករណី ស្លាប់ដោយខ្លួនឯង ចំនួន៣ករណីផ្សេងគ្នា មនុស្សស្លាប់ចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ក្នុងថ្ងៃតែមួយ ហើយលើកទី៣នេះជាបុរសវិកលចរឹក អង្គុយស្លាប់ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ រីឯ២នាក់ ខ្យល់គ ស្លាប់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖