គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Pep Guardiolaធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងដោយជួយក្រុម Barcelona ឈ្នះជើង កំពូលរបស់អេស្ប៉ាញ៤សម័យនិងដឹកនាំក្រុម Bayern Munich ឈ្នះជើងឯក អាល្លឺម៉ង់ Bundesliga ចំនួន៣រដូវកាល។
ខាងក្រោមនេះគឺជាកីឡាករល្អបំផុត ទាំង១០រូបដែលគាត់បានទិញពេលគាត់ ដឹកនាំ ៖
កីឡាករខ្សែការពារអេស្ប៉ាញ GERARD PIQUE ទិញពីក្លិប Manchester United មកកាន់ Barcelona ក្នុងឆ្នាំ២០០៨ក្នុង តម្លៃ៥លានអឺរ៉ូ ។
ខ្សែការពារប្រេស៊ីល DANI ALVES ទិញពីក្លិបSevilla មកកាន់ Barcelonaកាល ពីឆ្នាំ២០០៨ក្នុងតម្លៃខ្លួន៣៥,៥លានអឺរ៉ូ។
ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ ROBERT LEWANDOWSKI ទិញពីក្រុម Borussia Dortmund មកកាន់ Bayern Munich កាល ពីឆ្នាំ២០១៤ដោយគ្មានតម្លៃខ្លួនផ្ទេរ។
ខ្សែបម្រើអេស្ប៉ាញ XABI ALONSO ទិញពីក្លិប Real Madrid មកកាន់ Bayern Munich ក្នុងឆ្នាំ២០១៤តម្លៃ៩លានអឺរ៉ូ។
កីឡាករ JAVIER MASCHERANO ទិញពីហង្សក្រហម Liverpool មកកាន់ Barcelona ក្នុងតម្លៃ២០លានអឺរ៉ូក្នុងឆ្នាំ ២០១០ ។
កីឡាករ THIAGO ALCANTARA ទិញពី Barcelona មកកាន់ក្លិប Bayern Munich នៅក្នុងឆ្នាំ២០១៣ក្នុងតម្លៃខ្លួន ២៥លានអឺរ៉ូ។
កីឡាករ ARTURO VIDAL ទិញពីក្លិប Juventus មកកាន់ Bayern Munichក្នុង តម្លៃ៣៧លានអឺរ៉ូក្នុងឆ្នាំ២០១៥។
កីឡាករ DOUGLAS COSTA ទិញ ពីក្រុម Shakhtar Donetsk មកកាន់Bayern Munich ក្នុងតម្លៃ៣០លានអឺរ៉ូក្នុងឆ្នាំ ២០១៥ ។
កីឡាករ JOSHUA KIMMICH ទិញពី ក្លិប RB Leipzig មកកាន់ Bayern Munich ក្នុងតម្លៃ៨,៥លានអឺរ៉ូក្នុងឆ្នាំ២០១៥។
កីឡាករ KINGSLEY COMAN ខ្ចីជើង ពីក្លិប Juventus មកកាន់ Bayern Munichក្នុងឆ្នាំ២០១៥ក្នុងតម្លៃ៧លានអឺរ៉ូ ៕ ដេវីត