ព័ត៌មានទាន់ហេតុការណ៍៖

លោក​ Mario James អតីតបេក្ខជន Cambodian Idol ចេញបទចម្រៀង Original

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងនិងជាអតីត បេក្ខជន Cambodian Idol រដូវកាលទី១ លោក ម៉ៅ ច័ន្ទឌីណា ហៅ Mario James បានបង្កើតឲ្យមានការចាប់អារម្មណ៍ជាមួយនឹងស្នាដៃបទចម្រៀងនិពន្ធថ្មី(Original Song)គឺបទ”ចម្រៀងសុំទោស” ។ អ្នក ចម្រៀងរូបនេះលើកឡើងថាការស្រលាញ់ចូលចិត្ត និងចង់មានបទចម្រៀងផ្ទាល់ខ្លួនទើបលោកពុះពារក្នុងការសម្រេចក្តីបំណងមួយនេះហើយរំពឹងថានឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។

ក្រោយពីបញ្ចប់ការប្រឡងចម្រៀង លំដាប់ពិភពលោកកាលពីឆ្នាំមុន លោក Marioមិនបានទៅណាឆ្ងាយពីការងារសិល្បៈ។ អតីតបេក្ខជនរូបនេះបានប្រឡូកនឹងការងារសិល្បៈមួយចំនួនទាំងជាតារាចម្រៀង ប្រចាំភោជនីយដ្ឋាន និងក្លិបកម្សាន្ត រាត្រី និងការច្រៀងជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍មួយ ចំនួនផងដែរ។ តារាចម្រៀងវ័យ២៦ឆ្នាំរូបនេះបញ្ជាក់ថាដោយការស្រសាញ់ចូលចិត្ត លើកស្ទួយវិស័យសិល្បៈនិងស្របតាមការចង់បានរបស់អ្នកគាំទ្រលោកបានសម្រេចចិត្តច្រៀងបទចម្រៀងផ្ទាល់ខ្លួនដែលពេលនេះទទួលបានការចាប់អារម្មណ៍ច្រើនគួរសម។អ្វីដែលលោកចង់បង្ហាញតាមរយៈ បទនេះគឺចង់បញ្ជាក់ថាខ្មែរក៏មានសមត្ថ ភាពក្នុងការនិពន្ធបទភ្លេងទំនុកច្រៀងបានយ៉ាងសម្បូរបែបមិនចាញ់បរទេសទេ។ អតីតតារាចម្រៀងប្រចាំផលិតកម្មរៃមាស តោមាសរូបនេះបន្តថា បទចម្រៀង”ចម្រៀងសុំទោស”គឺជាបទចម្រៀងបែបមនោ សញ្ចេតនាបង្ហាញពីអារម្មណ៍សោកស្តាយចំពោះកំហុតឆ្គងរបស់ខ្លួនដែលធ្វើកន្លង មក។ លោកបន្តថា បទចម្រៀងនេះត្រូវបានរៀបរៀងនិពន្ធដោយតារាចម្រៀង និងអ្នកនិពន្ធ កញ្ញា យ៉ង់ នីតា ដែលជា អតីតបេក្ខជនCambodian Idol រដូវកាល ទី១ដូចលោកដែរ។ លោកថាការងាកមកចាប់ដៃគូនិពន្ធបទចម្រៀងថ្មីជាមួយនឹង អតីតបេក្ខជនដូចគ្នានេះព្រោះតែបទចម្រៀងថ្មីបច្ចុប្បន្នទទួលបាន
ការគាំទ្រច្រើនពីទស្សនិកជន ហើយលោកនឹងបន្តចេញបទ ចម្រៀងថ្មីមួយទៀតក្នុងពេលឆាប់ៗនេះគឺបទ”ទឹកភ្នែក១អាទិត្យ” ។

អ្នកចម្រៀងដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស(IFL)រូបនេះបញ្ជាក់ ដែរថា ប្រសិនបើបទចម្រៀងទាំងពីរបទ របស់លោកដែលបានដាក់ឲ្យទស្សនិកជនស្តាប់នៅលើបណ្តាញទំនាក់ទំនងសង្គមនៅពេលនេះទទួលបានការគាំទ្រច្រើនលោកនឹងបន្តផ្ចិតផ្ចង់ស្វែងរកបទចម្រៀងថ្មីសម្រាប់បម្រើអារម្មណ៍ទស្សនិកជនផងដែរបើទោះបីជាបទចម្រៀងនិពន្ធថ្មីៗមានការលំបាកខ្លាំងសម្រាប់លោកនិងអ្នកនិពន្ធក្តី។ តារាចម្រៀងមកពីខេត្តតាកែវរូបនេះរំពឹងលើការផ្តល់កម្លាំងចិត្តតាមរយៈការ គាំទ្ររបស់ទស្សនិកជន៕ វឌ្ឍនា

ds dse


ចែករំលែក៖