ព័ត៌មានទាន់ហេតុការណ៍៖

អតីត Freshy girlអ្នកនាង​ថៃ នារីសុជាតា បង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ អតីត Freshy girl លេខ២ ឆ្នាំ២០១០អ្នកនាង ថៃ នារីសុជាតា បានបាត់មុខពីការងារសិល្បៈជាច្រើនឆ្នាំមកហើយបន្ទាប់ពីនាងចេញទៅបន្តការសិក្សាផ្នែកសិល្បៈមួយនៅប្រទេសថៃ។ នាងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញវត្តមានផ្ដល់ឈាមនៅបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១៦ ខែតុលាមុននេះ។

ថៃ នារីសុជាតាត្រូវបានគេស្គាល់ថាជាម្ចាស់ជ័យលាភីលេខ២នៃកម្មវិធីប្រឡង Freshy girl ប្រចាំឆ្នាំ២០១០ ហើយនាង គឺជាកូនស្រីលោក ថៃ នរៈសត្យា និងកវី និពន្ធបទចម្រៀងដ៏ល្បីឈ្មោះអ្នកស្រី ងិន ម៉ានីយ៉ា ។

អ្នកស្រី ងិន ម៉ានីយ៉ា កវីនិពន្ធបទចម្រៀងដ៏ល្បីដែលត្រូវជាម្តាយបង្កើតបានបញ្ជាក់ថា ការបាត់មុខរបស់ ថៃ នារីសុជាតា មួយ រយៈធំកន្លងមកនេះដោយសារតែនាងត្រូវទៅសិក្សាផ្នែកសិល្បៈនៅប្រទេសថៃហើយនាងនឹងត្រឡប់មកក្នុងវិស័យសិល្បៈវិញ។

អ្នកស្រីនិយាយថា”ជាតាទើបត្រឡប់ មកពីថៃវិញ ក្រោយរៀនចប់នៅទីនោះផ្នែក ឌីសាញ និងអ្នកដើរម៉ូដអាជីពនោះ”។

នៅថ្ងៃបរិច្ចាគឈាមកាលពីម្សិលមិញ តារាស្រីវ័យជាង២០ឆ្នាំរូបនេះ មិនមែនទៅបរិច្ចាគឈាមតែម្នាក់ឯងឡើយពោលគឺជាង១០នាក់ ហើយក្នុងនោះមានវត្តមានមិត្តភក្ដិ ដែលជាអ្នកសិល្បៈដូចគ្នាពីរនាក់ទៀតរួមមានកញ្ញា សន សុធី ពិធីការិនីនៅស្ថានីយទូរទស្សន៍បាយ័ន និងលោក គីម សុងឌីន ដែលជាអ្នកចម្រៀង Original ផងដែរ។ ប្អូនស្រីពៅរបស់ Freshy Boy លេខ១ ឆ្នាំ ២០១៦ លោក ថៃ នរៈពិទូ រូបនេះបាន បំពេញក្រដាសបែបបទនិងឈរតម្រង់ជួរចាំបរិច្ចាគឈាម ក្រោយពេលតារារូបនេះហាក់ដូចជាមិនសូវចូលប្រឡូកក្នុងវិស័យសិល្បៈពេញលេញបន្ទាប់វិលពីប្រទេសថៃនោះ។

សុជាតា និយាយថា”ខ្ញុំមានទីផ្សារច្រើននៅប្រទេសថៃទាំងដើរម៉ូដនិងឌីសាញ ហើយ ខ្ញុំទទួលបានការងារជាប្រចាំនៅប្រទេសថៃ ប៉ុន្តែនៅពេលមកស្រុកខ្មែរនេះខ្ញុំមិនទាន់បានទាក់ទងការងារនៅឡើយទេ”។

គួរបញ្ជាក់ដែរថាក្រោយពីបាត់មុខក្នុង វិស័យសិល្បៈតាំងពីចូលរោងការឆ្នាំ២០១២ រួចមកនោះគេមិនដែលសូវបានជួបស្រីស្អាតវ័យក្មេងនេះឡើយ ដោយពេលបង្ហាញខ្លួន លើកចុងក្រោយថ្ងៃខួបកំណើតម្ដាយនាង គឺអ្នកស្រី ងិន ម៉ានីយ៉ា កាលពីឆ្នាំមុន។ទោះជាយ៉ាងណាតារាស្រីរូបនេះបញ្ជាក់ថានាងនឹងវិលមកកាន់ការងារសិល្បៈជាថ្មី ក្នុងពេលដ៏ឆាប់ខាងមុខនេះជាមួយនឹងការភ្ញាក់ផ្អើលមួយ ៕ វឌ្ឍនា
ew23 ade ae ee


ចែករំលែក៖