ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរស២នាក់ពាក់ព័ន្ធ ដឹកនាំប្រមូលកៀរគរជនជាតិខ្មែរនិងបរទេស ធ្វើបាតុកម្មតវ៉ាបិទផ្លូវខុសច្បាប់និងឈានដល់ហិង្សា នៅខាងមុខធនាគារជាតិក្នុងខណ្ឌសែនសុខ!

ចែករំលែក៖

ភ្នំពេញ:សមត្តកិច្ចឃាត់ខ្លួន បុរស២នាក់ ជនជាតិខ្មែរក្នុងនោះមាន១នាក់ជាមេខ្លោងដឹកនាំប្រមូលកៀរគរ ជនជាតិខ្មែរនិងបរទេសប្រមាណជាង១០០នាក់  ធ្វើបាតុកម្ម តវ៉ាបិទផ្លូវខុសច្បាប់និងឈានដល់បង្កឲ្យមានអំពើហិង្សាកើតឡើងអំពីបញ្ហាធនាគារ Huione & H Pay  នៅខាងមុខធនាគារជាតិ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៧និង៣០នាទីព្រឹក ស្ថិតនៅផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសទាំង២នាក់មានឈ្មោះ១/  សួន សុវណ្ណថៃ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅបុរី វីអាយភី ផ្ទះលេខ២០ ផ្លូវ3A ភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២/  វ៉ាត់ មករា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ការឃាត់ខ្លួននេះគឺក្រោយមានហេតុការណ៍មានការប្រមូលផ្តុំធ្វើបាតុកម្ម តវ៉ាបិទផ្លូវខុសច្បាប់ បង្កឲ្យមានអំពើហិង្សាកើតឡើង។បច្ចុប្បន្នបុរសទាំង២នាក់ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងអនុវត្តតាមនីតិវិធី៕

 


ចែករំលែក៖