ព័ត៌មានទាន់ហេតុការណ៍៖

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកកិច្ចប្រជុំដើម្បីវិភាគនិងសិក្សាអំពីស្ថានភាពសេដ្ឋកិច្ចនិងការងារសេដ្ឋកិច្ចនាពេលបច្ចុប្បន្នក្រោមអធិបតីភាពលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ២៨ ខែមេសា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំដើម្បីវិភាគនិងសិក្សាអំពីស្ថានភាពសេដ្ឋកិច្ចនិងការងារសេដ្ឋកិច្ចនាពេលបច្ចុប្បន្នក្រោមអធិបតិភាពលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។

កិច្ចប្រជុំបានលើកឡើងថា យើងត្រូវប្រកាន់ខ្ជាប់នូវទិសដៅការងារទូទៅដែលស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ អនុវត្តគំនិតអភិវឌ្ឍន៍ថ្មីដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ។ យើងត្រូវរៀបចំផែនការទូទៅស្តីពីស្ថានការណ៍ជាតិនិងអន្តរជាតិឱ្យកាន់តែប្រសើរនិងរៀបចំផែនការទូទៅស្តីពីការអភិវឌ្ឍនិងសន្តិសុខឱ្យកាន់តែប្រសើរ ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការបើកទូលាយដោយមិនងាករេ ជំរុញការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការនិងជំរុញឱ្យខ្សែសង្វាក់ឧស្សាហកម្មទាំងមូលមានសមត្ថភាពដែលប្រកបដោយភាពម្ចាស់ការនិងអាចគ្រប់គ្រងបាន ។ យើងត្រូវផ្តោតសំខាន់លើការជំរុញស្ថិរភាពនៃឱកាសការងារ សហគ្រាស ទីផ្សារនិងការរំពឹងទុក ពង្រឹងសេដ្ឋកិច្ចវិលជុំក្នុងស្រុកនិងជំរុញដំណើរវិលជុំនៃសេដ្ឋកិច្ចជាតិនិងអន្តរជាតិថែមមួយកម្រិតទៀតដើម្បីខិតខំសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ៕

ប្រភព ៖ (CCFR)


ចែករំលែក៖