ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែជីវភាពខ្វះខាតបុរសម្នាក់បានឆក់ត្រីដើម្បីចិញ្ចឹមជីវិតតែអកុសលត្រូវបានឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៦នឹង៣០នាទីព្រលប់ ត្រូវនឹងថ្ងៃថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ឆំ ឈាន ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល វត្ថុតាងចាប់យកមានៈម៉ូទ័រចំនួន០១និង ដងឆក់ចំនួន០១គូរ(ធ្វើពីរឬស្សីភ្ជាប់ជាមួយដែក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃទី ២៧ខែមេសាឆ្នាំ២០២៦វេលាម៉ោង០៩ និង៣០នាទីជនរងគ្រោះបានអង្គុយហូបបាយនៅផ្ទះជាមួយប្រពន្ធឈ្មោះឌី សុភក្រ្ត័ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ពេលហូបបាយរួចជនរងគ្រោះបានប្រាប់ប្រពន្ធថា”ខ្ញុំទៅបូមទឹកដាក់ចេកហើយ”។ រួចប្រពន្ធជនរងគ្រោះបានឆ្លើយតបវិញថា”ខ្ញុំក៍ទៅយកបន្លែមកលក់ដែរ”។

រហូតដល់ម៉ោង១៨និង១០នាទីប្រពន្ធជនរងគ្រោះបានត្រលប់មកដល់ផ្ទះវិញក៍មិនឃើញជនរងគ្រោះនៅផ្ទះបានទូរសព្ទ័ទៅប្រាប់ឈ្មោះមួង យ៉ុនភេទប្រុសអាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឲ្យជួយដើររកជនរងគ្រោះផង ហើយឈ្មោះមួង យ៉ុន បានហៅឈ្មោះ ឃុត ចាន់ធា ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ ឈ្មោះ គឿន ឃុនណារិទ្ធិ ភេទប្រុស អាយុ៣៤ឆ្នាំ,ឈ្មោះលី រតនៈ ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងបីមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ឱ្យពួកគេបាននាំគ្នាដើររកជនរងគ្រោះនៅតាមប្រលាយទឹក។ ពួកគេបានឃើញសពជនរងគ្រោះដេកផ្ងាខ្នងដៃនិងស្ពាយម៉ូទ័រសំរាប់ឆក់ត្រី ហើយកែងដៃខាងឆ្វេងរបស់ជនរងគ្រោះឆេះខ្លោចនិងម៉ូទរ័ហើយដៃជនរងគ្រោះមានកាន់ដងឆក់ចំនួន០១គូរ(ធ្វើពីឬស្សីភ្ជាប់ជាមួយដែក)បន្ទាប់មកពួកគេទាំង០៤នាកបានយកសពជនរងគ្រោះមកផ្ទះ។

ក្រោយពីទទួលបានពត៌មានកម្លាំងប៉ុស្ដិ៍ឈើទាលសហការជាមួយកម្លាំងជំនាញស្រុកបានចុះទៅដល់ កន្លែងកើតហេតុ នឹងធ្វើកោសលវិច្ច័យ។ តាមការបញ្ជាក់ពីមន្ត្រីជំនាញជនរងគ្រោះខាងលើពិតជាឆក់ស្លាប់ដល់ខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បើតាមការបញ្ជាក់ពីលោកអធិការបានផ្ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយឲ្យជ្រាបថា សុំកុំប្រើ ប្រាស់ឬឆក់ត្រីជាបទល្មើសខុសច្បាប់និងបណ្ដាលឲ្យគ្រោះថ្នាក់ដល់ខ្លួនឯងផង។ ដូច្នេះសង្ឃឹមថាបងប្អូននឹងចូលរួមគោរពច្បាប់ទាំងអស់គ្នា៕


ចែករំលែក៖