ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសមនុស្ស៤នាក់នៅស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុស ស្រី៤នាក់រងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ នឹងម៉ូតូបើកបញ្រាសគ្នាកាលពីវេលាម៉ោង16 និង 30នាទី រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ1 ចន្លោះគីឡូម៉ែត្រ 143/144 ស្ថិតនៅភូមិ ស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាក យាំម៉ាហាអិចស្ទ័រ ពណ៌ ស ខៀវ ស្លាកលេខ គ្មាន បើកបរដោយឈ្មោះ ទិត្យ បុណ្យ ភេទប្រុស អាយុ 20ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ស្រី ខ្លា ភេទប្រុស អាយុ 26ឆ្នាំ មុខរបរកសិករ រស់នៅភូមិ អង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿន រួចក៏ទៅបុកនិងម៉ូតូម៉ាកហុងដាសេ125 សេរីឆ្នាំ2006 ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ 1K 7667 បើកបរដោយឈ្មោះ ឆឹម សំយួយ ភេទប្រុស អាយុ 35ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ម្រាម ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈដឹកអ្នករួមដំណើរឈ្មោះ ពត ចន្ថា ភេទស្រី អាយុ 32ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល ទិសដៅបញ្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយម៉ូតូនិងមនុស្សដួលរណូករណែលពេញផ្លូវសន្លប់ស្ដូកស្ដឹងនិងកន្លែង។ក្រោយមកប្រជាពលរដ្ឋបានរាយការណ៏មកសមត្ថកិច្ចដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យ ។

សមត្ថកិច្ចនគរបាលបន្តថា មូលហេតុ:ដោយសារ អ្នកបើកបរម៉ូតូម៉ាកយាំម៉ាហាអិចស្ទ័រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ រីឯមធ្យោបាយម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដោះស្រាយពេលក្រោយ ៕ យឹម សុថាន

dws-2 dws dws-1


ចែករំលែក៖