ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងឥន្ធនៈ​នៅ​កម្ពុជា​៖​ ប្រេងសាំងធម្មតា​ ៥​ ៣០០រៀល/លីត្រ​ ខណៈប្រេងម៉ាស៊ូត ៥ ៥៥០រៀល/លីត្រ​ ចាប់អនុវត្តចាប់ពីថ្ងៃទី០៦ ខែឧសភា​នេះ

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​យប់ថ្ងៃ​ទី​០៥ ខែឧសភា​​ ឆ្នាំ​២០២៦ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា​ គិតចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី០៦ ខែឧសភា​​ ឆ្នាំ២០២៦​ រហូតដល់​ថ្ងៃ​ជូនដំណឹង​បន្ទាប់​ ប្រេងសាំង​ធម្មតា​ ត្រូវ​លក់តម្លៃ ៥,៣០០រៀល ខណៈប្រេងម៉ាស៊ូត ត្រូវ​លក់ ៥,៥៥០រៀល​។

រាជរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។

ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០៦ ខែឧសភា​​ ឆ្នាំ២០២៦ គឺត្រូវលក់ ៥ ៣០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៥​៥៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕

ដោយ​៖ តារា​


ចែករំលែក៖