ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីបិទវគ្គបំប៉ននាយទាហាននៃកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦បានអញ្ជើញជាអធិបតីពិធីបិទវគ្គ នាយទាហានកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ ឆ្នាំ២០១៦ ដែលធ្វើឡើងនៅ សាលាកំបូល ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ ស្នងការរង លោក នាយការិយា ល័យ នាយអាវុធហត្ថ ព្រមទាំងសិក្ខាកាមជាច្រើនរូបផងដែរ ។

សូមបញ្ជាក់ថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះមានរយៈពេលសរុប ១៦៩ថ្ងៃស្មើ នឹង១.០១៤ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូលបានឲ្យដឹងថា ខ្លឹមសារហ្វឹកហ្វឺនរៀនសូត្រមានមុខវិជ្ជាវិទ្យាសាស្ត្រ សង្គម មុខវិជ្ជាយោធា មុខវិជ្ជាកងរាជអាវុធហត្ថ មុខវិជ្ជាច្បាប់ មុខវិជ្ជាអប់រំចិត្តសាស្ត្រ និងទស្សនកិច្ចសិក្សា ។ សិក្ខាកាមវគ្គនេះ បានប្រឡងបញ្ចប់វគ្គហើយទទួលបានលទ្ធផលខ្ពស់ ជាប់ជាស្ថាពរចំនួន៩៣នាក់ស្មើនឹង៩៣,៩៤ភាគរយក្នុងចំណោមសិក្ខាកាមសរុបចំនួន៩៩នាក់ ។

ការចំណាយថវិកាមានជាអាទិ៍ ធានាការ ហូបទិញសម្ភារសិក្សានិងឧបត្ថម្ភយោធាចារ្យ សរុបអស់ទឹកប្រាក់ចំនួន១៥៨. ៩០១.០០០រៀល ក្នុងនោះបានទទួលពីក្រសួងការពារជាតិចំនួន៩៦.៣៣០.០០០រៀល និងថវិកាឧបត្តម្ថដោយនាយឧត្តម សេនីយ៍ សៅ សុខា ចំនួន៦២.៥៧១.០០០ រៀល ៕ ហេង នរិន្ទ្រ

pm-3 pm-2 pm-1


ចែករំលែក៖