ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេស Liberia មានស្ត្រីនិងកុមារីរហូតដល់ទៅ៣៤ភាគរយរងការរំលោភបំពានផ្លូវភេទ

ចែករំលែក៖

អង្គការសហប្រជាជាតិបានអំពាវនាវ ឲ្យបញ្ចប់បទល្មើសបៀតបៀនផ្លូវភេទដែល មិនមានទោសរយៈពេលកន្លងមកនៅក្នុងប្រទេស Liberia ជាប្រទេសដែលមានស្ត្រីនិងកុមារីរហូតដល់ទៅ៣៤ភាគរយរងការ រំលោភបំពាន់ផ្លូវភេទ។

តាមរបាយការរបស់អង្គការសហប្រជាជាតិកុមារីដែលមានអាយុ៥ឆ្នាំគឺជាជនរងគ្រោះនៅក្នុងការរំលោភបំពាន់ផ្លូវភេទក្នុងប្រទេសលីបឺរឿ។

នៅក្នុងឆ្នាំ២០១៥ មានករណីចាប់រំលោភ ផ្លូវភេទរហូតដល់ទៅ៨០០ករណីក្នុងនោះមានតែ៣៤ករណីប៉ុណ្ណោះ បញ្ជូនទៅកាន់ តុលាការកាត់ទោស។ មន្ត្រីក្នុងប្រទេសនេះ បានឲ្យដឹងថា មានករណីរំលោភបំពាន់ផ្លូវភេទជាច្រើនត្រូវបានលាក់បាំងដោយសារតែប្រកាន់ភេទ និងមុខមាត់គ្រួរសារ។

តាមការប្រកាសរបស់ការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិទទួលន្ទុកសន្ធិមនុស្សបានឲ្យដឹងថា ការរំលោភបំពាន់ ផ្លូវភេទក្លាយជាបទល្មើសធំទីពីរនៅក្នុង ប្រទេសនេះ។ ក្រុមអ្នកស្រាវជ្រាវបានឲ្យ ដឹងថា យុត្តិធម៌នៅក្នុងប្រទេសនេះមិនត្រូវបានអនុវត្តឡើយដោយសារតែអំពើពុករលួយច្បាប់ធូររលំ។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា «កត្តាខាងលើគឺជាមូលហេតុបណ្តាលឲ្យមានបទល្មើសកាន់តែខ្លាំងឡើងដោយជនល្មើសមានលុយកាក់មុខមាត់ និងរួចផុតពី ទោស។ ស្ត្រីនិងកុមារីនៅទីនោះត្រូវរស់នៅ ដោយការភ័យខ្លាចទាំងនៅក្នុងផ្ទះនិងចេញ ទៅខាងក្រៅគឺគ្មានសុវត្ថភាពឡើយ »។

គ្រួសារជនរងគ្រោះដែលរងការរំលោភ បំពាន់ផ្លូវភេទ តែងតែទទួលរងគំនៀបពី តុលាការឲ្យដោយស្រាយបញ្ហាលឿនបំផុត។ ជនល្មើសលោភកាមគឺជាអ្នកស្រុកភូមិទាំង នោះហើយធ្វើឲ្យជនរង្គ្រោះភ័យខ្លាចត្រូវ សងសឹកវិញបើប្តឹងនឹងត្រូវអាម៉ាសមុខខូចគេរ្ត៍ឈ្មោះ ។

អង្គការសហប្រជាជាតិបានអំពាវនាវ ឲ្យមានប្រព័ន្ធតាមដានការវាយប្រហារ រំលោភបំពាន់ផ្លូវភេទ និងការពារជនរង្គ្រោះ ដើម្បីឲ្យជនរងគ្រោះអាចប្តឹងឡើងតុលាការ ចាប់ជនល្មើសកាត់ទោសតាមច្បាប់។ បើគ្មានការការពារទេនោះជងរងគ្រោះមិនហាន ប្តឹងនោះឡើយ ៕ ម៉ែវ សាធី

as-1 as


ចែករំលែក៖