ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពប្រឆាំងអំពើពុករលួយឲ្យអភិបាលស្រុកអង្គរបុរីបំភ្លឺរឿងមន្ត្រីនគរបាល១រូបលក់ឡូត៍នេសាទឲ្យឈ្មួញវៀតណាម

ចែករំលែក៖

ខេត្តតាកែវ ៖ នេះជាលើកទីពីរហើយដែលអង្គភាពប្រឆាំងអំពើពុករលួយឲ្យអភិបាលស្រុកអង្គរបុរីបំភ្លឺពីរឿងពុករលួយ នានាជាពិសេសបទល្មើសក្នុងស្រុកអង្គរ បុរីទាំងមូល។ កាលពីពេលថ្មីៗនេះអង្គភាព ប្រឆាំងអំពើពុលរលួយបានផ្ញើលិខិតឲ្យលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរ បុរីបើកការស៊ើបអង្កេតលើលោក ឡេង ផារិន្ទ ប្រធានផ្នែកបង្ក្រាបគ្រឿងញៀននៃ អធិការដ្ឋាននគរបាលស្រុកអង្គរបុរីពាក់ ព័ន្ធនឹងការលក់ឡូត៍នេសាទ ។

លោក ឌឹម គឹមសាន អភិបាលស្រុក អង្គរបុរីបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា អង្គភាពប្រឆាំងអំពើពុករលួយពិតជា បានផ្ញើលិខិតឲ្យលោកបើកការស៊ើបអង្កេតលើលោកឡេង ផារិន្ទ ប្រធានផ្នែកបង្ក្រាបគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរីប្រាកដមែនគឺពាក់ព័ន្ធរឿងលក់ឡូត៍ នេសាទលេខ១៥ លេខ១៦ លេខ១៧ លេខ ១៨ ឲ្យទៅជនជាតិវៀតណាម ។

លោកបន្ដទៀតថា ក្រោយពីលោកបានទទួលលិខិតនេះរួចមកលោកបានកោះហៅមន្រ្តីជំនាញរដ្ឋបាលជលផល សហ គមន៍នេសាទក្នុងស្រុកអង្គរបុរីមកបំភ្លឺ ជា ពិសេសលោក ឡេង ផារិន្ទ ផ្ទាល់ជុំវិញ ករណីខាងលើរួមនឹងមន្ត្រីការិយាល័យ ចំណុះស្រុកទាំងអស់ផងដែរ។ ជាលទ្ធផល ក្រោយពីមានការកោះហៅគ្រប់មន្រ្តីពាក់ ព័ន្ធមកសាកសួររួចហើយអង្គប្រជុំបានធ្វើកំណត់ហេតុបញ្ជាក់ថា លោក ឡេង ផារិន្ទ មិនជាប់ពាក់ព័ន្ធក្នុងការលក់ឡូត៍នេសាទនោះទេ ។

លោក ឌឹម គឹមសាន បានបញ្ជាក់ទៀត ថា រឿងជនជាតិវៀតណាមពិតជាបានចូលមកនេសាទនៅតំបន់ខាងលើប្រាកដមែនតែត្រូវបានកម្លាំងចម្រុះចុះទៅបង្រ្កាបជា បន្ដបន្ទាប់ ។

ជុំវិញករណីខាងលើលោក ឡេង ផារិន្ទ ប្រធានផ្នែកបង្ក្រាបគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរីបានឲ្យដឹងថា លោកជាមន្រ្តីតូចតាចមានសិទ្ធិឯណាហ៊ានលក់ឡូត៍នេសាទទាំងនោះ ។

ជុំវិញរឿងអង្គភាពប្រឆាំងអំពើពុករលួយឲ្យអភិបាលស្រុកអង្គរបុរីបើកការស៊ើប អង្កេតរឿងពុករលួយរាល់បទល្មើសនានា ជាពិសេសបទល្មើសលក់ឡូត៍នេសាទត្រូវ បានប្រជាពលរដ្ឋអបអរសាទរ តែពួកគាត់ សំណូមពរដល់អង្គភាពប្រឆាំងអំពើពុក រលួយស្រាវជ្រាវជាបន្ដទៀត ពីព្រោះមន្រ្តីតូច តាចមិនមានសិទ្ធិអ្វីហ៊ានលក់ឡូត៍នេសាទទាំងនោះទេ។ ដូច្នេះគួរតែបើកការស៊ើប អង្កេតបន្តអ្នកណាដែលហ៊ានសម្រេចលក់់ឡូត៍នេសាទទាំងនោះឲ្យពិតប្រាកដ?

ប្រជាពលរដ្ឋបានឲ្យដឹងដែរថា ឡូត៍នេសាទក្នុងខេត្តតាកែវទាំងអស់ពិតជាមានមន្រ្តីធំលក់ឲ្យក្រុមឈ្មួញវៀតណាមប្រាកដ មែន។ ហេតុនេះសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចុះមកស៊ើបអង្កេតដោយខ្លួនឯងទៅដឹងហើយថាអ្នកណាជាអ្នកមានសិទ្ធិលក់ឡូត៍ទាំងនេះ ៕ ជីសូរកា

dwe untitled-1 capture


ចែករំលែក៖