ព័ត៌មានទាន់ហេតុការណ៍៖

​សមត្ថកិច្ច ឃាត់​ខ្លួន​ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធបង្ក្រាប​ករណី​ជូញដូរ​ និងដឹក​ជញ្ជួន​ ប្រើប្រាស់​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន

ចែករំលែក៖

ខេត្តស្វាយរៀង:កម្លាំងនគរបាល​ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ឃាត់​ខ្លួន​ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធបង្ក្រាប​ករណី​ជូញដូរ​ និងដឹក​ជញ្ជួន​ ប្រើប្រាស់​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។

នគរបាល​ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​បានអោយដឹងនារសៀលថ្ងៃទី៩ខែឧសភាឆ្នាំ២០២៦នេះថា ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​ដ៏​ខ្ពង់ខ្ពស់​របស់​ លោក​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង​​ កាល​ថ្ងៃ​ទី០៦​ ខែឧសភា​​ ឆ្នាំ​២០២៦​ កម្លាំងនគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​  ដឹកនាំដោយលោក ជិនសុភឿន អធិការ ដាក់នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ បាន​ឃាត់​រថយន្ត​ ០១គ្រឿង​ ដែល​បានសុី​ឈ្នួល​ដឹក​គ្រឿងញៀន​ ០១នាក់​​ជា​ជន​ជាតិ​ខ្មែរ​   ឃាត់ខ្លួន​យក​យកមក​សាក​សួរ​។

ក្រោយពីជនសង្ស័យ បានឆ្លើយ​សារភាព​ និង​អនុវត្តន៍​តាម​​វិធានការណ៍​ជំនាញ​ ឈាន​ទៅ​ដល់ការឃាត់​ខ្លួន​ បក្ស​ពួក​ចាំ​ទទួល​គ្រឿង​ញៀនចំនួន​ ០២នាក់​ ​ទៀត​ជាជនជាតិ​វវៀតណាមនិងដកហូត​វត្ថុ​តាង​រួម​មានគ្រឿងញៀន​ចំនួន​ ១២៦២,២៨ក្រាម​ (១គីឡូ២៦២,២៨ក្រាម)

រថយន្ត​ ០១គ្រឿងទូរស័ព្ទ​ ០៣គ្រឿង​ និង​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។ 

បច្ចុប្បន្នជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង ត្រូវបានសមត្ថកិច្ចជំនាញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមនីតិវិធីច្បាប់។


ចែករំលែក៖