ព័ត៌មានទាន់ហេតុការណ៍៖

គំនុំលេងបាល់ត្រូវបានដោះស្រាយ ដោយកាំបិតទៅលើជនរងគ្រោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈគំនុំលេងបាល់ជាមួយគ្នាមួយថ្ងៃក្រោយជនបង្ករ កាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់កើតឡើងនៅវេលាម៉ោង ២០នឹង២០ នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងភូមិតាអំ ឃុំប្រាសាទ​ ស្រុកព្រះនេត្រព្រះ ។ 

​    .លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេតព្រះ បានឲ្យដឹងថាជនសង្ស័យឈ្មោះញ៉ា​ ចយ​ ភេទប្រុស អាយុ ២០ឆ្នាំជនជាតិខ្មែរ​  រស់នៅភូមិតាអំ ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្ត បានធ្វើសកម្មភាពយកកាំបិតតាំងតោដងដែកកាប់ទៅលើជនរងគ្រោះឈ្មោះថូវ​ មិញ ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ  រស់នៅភូមិជាមួយគ្នា ។

លោកអធិការបន្តថា មុនពេលកើតហេតុជនរងគ្រោះបានដេីរទៅលាងដៃនិងទឹកពាង​ នៅផ្ទះរបស់ឈ្មោះសារី​ ចាន់ធី​ ភេទប្រុស​ អាយុ៦៨ឆ្នាំ​ នៅភូមិជាមួយ ពេលនោះជនល្មើសបានកាប់ជនរងគ្រោះត្រូវចំនួន១កាំបិត​ បណ្តាលឲ្យរងរបួសត្រង់ពោះក្រោយធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះញ៉ា​ ចយ​ បានរត់គេចខ្លួនបាត់​ ដោយបន្សល់ទុកកាំបិតនៅនឹងកន្លែងកើតហេតុ។   ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប​ ។​ 

​       លោកវរៈសេនីយ៍ទោ ទេព រដ្ឋា បានបញ្ជាក់បន្ថែមថាមូលហេតុឈានដល់អំពើហិង្សានេះដោយសារកាលពីថ្ងៃទី០៨ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះនិងជនល្មើសបានឈ្លោះប្រកែកគ្នាពេលលេងបាល់​  បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕វណ្ណា

​       


ចែករំលែក៖