ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ TOYOTA Prius លឿនមិនប្រយ័ត្នរេចង្កូតទៅបុកឡេីងខឿនសួនច្បារពុះចែកផ្លូវបណ្ដាលឲ្យរងការខូចខាត ចំណែកឯរថយន្ដរងការខូចចំហៀងខាងឆ្វេង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១:៥០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាក TOYOTA Prius ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-1415 ធ្វេីដំណេីរតាមបណ្តោយផ្លូវ ១០០៣ លុះមកដល់ចំណុចកេីតហេតុ ក៏បេីករ៉េចង្កូតបុកឡេីងខឿនសួនច្បារពុះចែកផ្លូវបណ្ដាលឲ្យរងការខូចខាត ចំណែកឯរថយន្ដរងការខូចចំហៀងខាងឆ្វេង។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច