ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមបណ្ឌិត ណុប នរិន្ទ តំណាងក្រុមគ្រួសារនៃសព ចេញសារលិខិតថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានមកចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពលោកឪពុកបង្កើត

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ តំណាងក្រុមគ្រួសារនៃសព បានចេញសារលិខិតថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានមកចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឧបាសក ណុប ខន ដែលត្រូវជាឪពុកបង្កើត កាលពីថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩:១៦នាទី ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ក្នុងនាមក្រុមគ្រួសារសព ឧបាសក ណុប ខន ខ្ញុំបាទត្រូវជាកូនបង្កើត សូមគោរពថ្លែងអំណរព្រះគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត), លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តាងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីកាកបាទក្រហមកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា, ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍, ឯកឧត្តម ឈួរ សុបញ្ញា, ឯកឧត្តម សុខ ពុទ្ធិវុធ ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្តល់ជាកិត្តិយសដ៏ឧត្តុង្គឧត្តម ចូលរួមរំលែកទុក្ខដល់គ្រួសារខ្ញុំបាទតាមរយៈសាររំលែកទុក្ខក្តី បច្ច័យក្តី និងបានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ចូលរួមបូជាសព និងកម្មវិធីបុណ្យគម្រប់៧ថ្ងៃ ឧបាសក ណុប ខន ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេក ជីតា នៃក្រុមគ្រួសាររបស់ខ្ញុំបាទ។

ជាមួយគ្នានេះ ក្នុងនាមក្រុមគ្រួសារនៃសព ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដល់ក្រុមការងាររៀបចំបុណ្យសព ពិធីបូជាសព និងពិធីបុណ្យគម្រប់៧ថ្ងៃ ដែលញ៉ាំងឱ្យពិធីបុណ្យទាំងមូលប្រព្រឹត្តិទៅដោយរលូន។

ជាទីបញ្ចប់ តាំងនាមក្រុមគ្រួសារនៃសព ឧបាសក ណុប ខន ខ្ញុំបាទសូមលើកហត្ថប្រណមបួងសួង ដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំ សព្ទសាធុការពរជ័យសិរីមង្គល វិបុលសុខមហាប្រសើរថ្វាយព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងជួបប្រទះតែ នឹងពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ» ៕

ដោយ៖តារា


ចែករំលែក៖