ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នាថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កំលាំងនគរបាលបានការណែនាំពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី ចុះស្រាវជ្រាវនិងបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូចំណុចផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រ២៨-២៩ ស្ថិតក្នុងភូមិបេង ឃុំស្តុក ស្រុកគងពិសី បានចំនួន ៤នាក់៖
១-ឈ្មោះ ផន វិរៈ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ,២-ឈ្មោះ នាង បូរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិដូង ឃុំស្តុក ស្រុកគងពិសី, ៣ឈ្មោះ ឆន កែវ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃអន្ទាវ ឃុំស្តុក ស្រុកគងពិសីនិង ៤-ឈ្មោះ នៅ វិសាល ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិបេង ឃុំស្តុក ស្រុកគងពិសី។
ក្រោយឃាត់ខ្លួនសមត្ថកិច្ច បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរនិងអនុវត្ដវិធានការតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ៖
១-បានកោសក់ ពុះជើងក្អែក ធ្វើពលកម្មបរិស្ថានអនាម័យជុំវិញអង្គភាពនិងតាមទីសាធារណៈ
២-អញ្ជេីញអាណាព្យាបាលមកទទួលស្ដាប់និងធ្វើកិច្ចសន្យាប្រគល់ជូនឪពុកម្តាយយកទៅអប់រំបន្តមិនអោយបន្ដធ្វេីសកម្មភាពឬដេីរយប់មិនចូលផ្ទះឬសាលារៀនឡេីយ។
៣-បានដកហូតមធ្យោបាយម៉ូតូមួយគ្រឿងដែលបានបង្ហោះតាមផ្លូវសាធារណៈយកមករក្សាទុករយៈពេល ៩០ថ្ងៃ នៅអធិការដ្ឋាននគរបាលស្រុកគងពិសី ។
សមត្ថកិច្ចសំណូមពរស្នេីសុំដល់លោកឪពុកអ្នកម្ដាយ អាណាព្យាបាលទាំងអស់មេត្ដាគ្រប់គ្រងកូនចៅដោយផ្ទាល់លេីបញ្ហាការរៀនសូត្រនិងកុំជ្រួលជ្រេីមហួសហេតុលេីឧបករណ៍សម្ភារៈនិយម កុំចង់តាមចិត្ដព្រោះនាំឱ្យកូនខូចអនាគត ដោយសារតែប្រេីមធ្យោបាយមិនចូល រៀននិងសេពគប់មិត្ដភក្ភិគូកនខុស៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច