ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ (ជនជាតិចិន) ពាក់ព័ន្ធករណីលួចរថយន្ត និងផ្លាកលេខរថយន្ត

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី លួចរថយន្ត និងផ្លាកលេខរថយន្តនៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា : ក្រុមជនសង្ស័យ បានប្រព្រឹត្តបទល្មើសចំនួន ០៦ករណីដែល រួមមាន :

*ករណីទី១: លួច រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ APO.K66 នៅចំណុច អគារខុនដូរ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២៣:៣០នាទី(យប់) ។ 

ជនរងគ្រោះ ឈ្មោះ SOUK SANKPIASOU ជនជាតិទ្បាវ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ សា្នក់ខុនដូ៣១១៧ ជាន់ទី ១៦។

*ករណីទី២: លួច រថយន្តម៉ាក LEXUS LM350 ពណ៌ខ្មៅ ពាក់ស្លាកលេខ H.Z.8998 នៅចំណុច អគារខុនដូរ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២៣:៤៤ នាទី(យប់) ។ ជនរងគ្រោះ (មិនស្គាល់អត្តសញ្ញា) បានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។ 

*ករណីទី៣: លួច រថយន្តម៉ាក GAC NG8 ពណ៌ស ពាក់ស្លាកលេខ 2CI-3521 នៅចំណុច បុរី ប៉េងហួត គម្រោងអេកូសាន់រ៉ាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភំពេញ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០០: ០០នាទី (យប់) ។ 

*ករណីទី៤: លួច ផ្លាកលេខរថយន្តលេខ ភ្នំពេញ ២M-២១៤៩ នៅចំណុចមុខឃ្លាំងក្នុងបរិវេណបុរីមង្គល់ថ្មី ភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទី (យប់)។ 

៥- លួច ផ្លាកលេខរថយន្តលេខភ្នំពេញ ២W-៤០១៦ នៅចំណុចមុខផ្ទះលេខ៤៩៧ ផ្លូវលំ ភូមិកោះតេជោ២ សង្កាត់គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២០:៣០នាទី (យប់)។ 

៦- លួច ផ្លាកលេខរថយន្តលេខភ្នំពេញ ២CH-៦៣០០ នៅចំណុចមុភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ។ ជនរងគ្រោះ ស៊ុយ ឌីណា ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ។ 

លោក វរសេនីយ៍ទោ ម៉ម សាវន បានឲ្យដឹងទៀតថា : ជនសង្ស័យទាំង០៣នាក់រួមមាន : 

ទី១- ជនសង្ស័យ ឈ្មោះ FEI YIYUAN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BAILY2  ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

ទី២- ឈ្មោះ XUE XITAO ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BALY 2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

និងទី៣- ឈ្មោះ QIAN XIQIANG ភេទប្រុស ជនជាតិចិន មុខរបរ មិនពិត ប្រាកដ មានទីលំនៅស្នាក់ នៅបន្ទប់ជួល អាគារ BAI LY 2  ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានដកហូតសម្ភារៈដកហូតរួមមាន : – រថយន្តចំនួន០១គ្រឿង ម៉ាក់PUIR ពណ៌ទឹកមាស សា្លកលេខភ្នំពេញ ២BC-៨៥០៨ ឆាំ្ន២០០៩ (ជាមធ្យោបាយធ្វើសកម្មភាព) និង សម្ភារៈមួយចំនួន ទាក់ទងនឹងសកម្មភាពលួចនិងផ្លាកលេខ ចំនួន ១០សន្លឹក ។ 

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំ រឿងចាត់ការបន្តតាមនិតិវិធីច្បាប់ ៕


ចែករំលែក៖