ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រុសគេចពីម៉ូតូរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសជនជាតិ​បរទេស​ម្នាក់​បេីក​រថយន្ដ​ TOYOTA Prius គេចពីម៉ូតូរេចង្កូតទៅបុករបាំង​ថ្ម​ពុះ​ចែក​ផ្លូវ​បណ្ដាល​ឲ្យ​វៀច​ ចំនួន​មួយ​ផ្ទាំង​ ចំណែក​ឯ​រថយន្ដ​រងការ​ខូចខាត​យ៉ាង​ដំណំ​ ។ 

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​៥និង១០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ កែង​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​មនោរម្យ​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិបរទេសម្នាក់បេីករថយន្តម៉ាកព្រុស​ ពណទឹកមាស​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BJ-6461 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះ​មុនីវង្ស​ ក្នុងទិសដៅពីជេីងទៅត្បូង​ លុះមកដល់ចំណុចកេីតហេតុ​ ក៏បានបេីក​គេច​ម៉ូតូ​ទេីបរេចង្កូត ជ្រុល​ទៅ​បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតមួយផ្ទាំងចំណែករថយន្តទៅមុខលែងរួច។ 

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​រថយន្ដ​ទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ដោយ៖សុខាសែនជ័យ

 


ចែករំលែក៖