ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចខេត្តពោធិ៍សាត់បានឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ រួមនឹងរថយន្តស៊េរីទំនើបចំនួន ១១គ្រឿង ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីរថយន្តទាំងនោះត្រូវគេបានយកទៅប្លុងចោលនៅភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនទាំង៤នាក់ រួមមាន៖ 1.HONG MiNGMONG អាយុ ៣២ឆ្នាំ, 2.XIAO CHENXI អាយុ ២៦ឆ្នាំ,
3.HU TAO អាយុ ២៣ឆ្នាំ និង
4.JIA DEJUN អាយុ ៣៩ឆ្នាំ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រោយទទួលព័ត៌មានថា មានរថយន្តស៊េរីទំនើបចំនួន ១១គ្រឿង ត្រូវបានយកមកប្លុងចោលក្នុងភូមិសាស្ត្រខាងលើ កម្លាំងជំនាញបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនជាតិទាំង៤នាក់ និងនាំយករថយន្តទាំងអស់ទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធីច្បាប់៕

ដោយ៖ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច